(ភ្នំពេញ)៖ តារាចម្រៀងដែលតែងតែ ទទួលរងការរិះគន់ រឿងចំឡងបទបរទេស និងបទពីសម័យដើមយកមកច្រៀង លោក ម៉ៃ សុគន្ធ ថ្មីៗនេះ បានចេញមុខអះអាងថា តាមការពិតបទ «ស្រណោះណាស់» ដែលកំពុងតែពេញនិយមក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺរូបលោកជាអ្នកបកស្រាយមុនតារាចម្រៀង ខេម ប្រចាំនៅក្នុងផលិតកម្ម ថោន ទៅទៀត ពោលគឺលោកច្រៀងតាំងពីរយៈពេល១ទៅ២ខែមុនឯណោះ ទើបតារាចម្រៀង ខេម ច្រៀងតាមក្រោយ។

តារាចម្រៀង លោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា បទ «ស្រណោះណាស់» ជាសំនៀងមរតកដើម ច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយត្រូវបានអ្នក នាង ម៉េង កែវពេជ្ជតា ច្រៀងយកលំនាំតាម ក្នុងបទមួយមានចំណងជើងថា «រាំវង់អន្លង់រមៀត» ហើយក៏ទទួលបានការគាំទ្រ និងពេញនិយមរហូតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីមានតារាចម្រៀង ស្រករក្រោយមួយចំនួន យកមកច្រៀងឡើងវិញ។

អ្វីដែលលោក ម៉ៃ សុគន្ធ ចង់បង្ហាញឲ្យមហាជនដឹងនៅពេលនេះ គឺនៅត្រង់ថា បទ «ស្រណោះណាស់» ដែលមានការពេញនិយម ទៅលើការស្ដាប់សំនៀងបែបស្អក របស់តារាចម្រៀង ខេម គឺបទនេះលោកបាន ចេញផ្សាយជាសាធារណៈ ប្រមាណ១ទៅ២ខែ មុនតារាចម្រៀង ខេម ច្រៀងទៅទៀត។ ក្នុងនោះក៏មានការសម្រិតសម្រាំងថតជា MV យ៉ាងពិសេស ដោយមានការចូលរួមសម្ដែង ពីសំណាក់កញ្ញា ពេជ្រ អាវីហ្សា ផងដែរ។

លោក ម៉ៃ សុគន្ធ បានសង្កត់ធ្ងន់ថា ការដែលលោកចេញមុខបញ្ជាក់បែបនេះ គឺបន្ទាប់ពីមានមហាជនមួយចំនួន រិះគន់ថា លោកច្រៀងបទ «ស្រណោះណាស់» ក្រោយតារាចម្រៀង ខេម នៅពេលដែលលោកបង្ហោះ វីដេអូបទ «ស្រណោះណាស់» ដោយមានការសម្ដែង របស់កញ្ញា ពេជ្រ អាវីហ្សា ក្នុងបណ្ដាញសង្គម។ ក្នុងន័យនេះ លោកគ្រាន់តែចង់បញ្ជាក់ឲ្យមហាជន ក៏ដូចជាទស្សនិកជន បានដឹង ដើម្បីកុំឲ្យមានការយល់ច្រឡំតែប៉ុណ្ណោះ ពោលពុំមែនមានន័យថា លោកចេញមុខចេញមាត់ ឬច្រណែនឈ្នានីស ពេលបទច្រៀងរបស់ ខេម ពេញនិយមខ្លាំង ជាងបទរបស់លោកនោះទេ។

ចង់ដឹងតើតារាចម្រៀងទាំងពីរដួងនេះ មួយរូបណាបកស្រាយបទ «ស្រណោះណាស់» បានពីរោះជាងគេ សូមទស្សនាវីដេអូ ខាងក្រោមនេះ ជាមួយ khmertalking៖

ប្រភព៖ KhmerTalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ពេជ្រ សោភា យកថវិកាជួយក្មេងស្រី មានជំងឺក្រិសក្រិន នៅខេត្តសៀមរាប!

សៀមរាប៖ ក្រោយពីវីដេអូខ្លីមួយ ស្តីពីកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ ឬ Mission Of The Week របស់ស្ថានីយទូរទស្សន៍PNN បានផលិតបទយកការណ៍ពិសេស ដែលស្តីអំពីខ្សែជីវិតពិតរបស់កុមារីសំណាង ដែលមានកើតជំងឺខ្វះអាហារូបត្ថម្ភ (ក្រិន) តារាចម្រៀង ពេជ្រ សោភា ក៏បានយកថវិកាមួយចំនួន ផ្តល់ឱ្យកុមារីកម្សត់រូបនេះដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាជួយឧបត្ថម្ភដល់ជីវភាពផងដែរ។

ទោះជាមិនបានទៅជួបកុមារីសំណាងផ្ទាល់ ក៏អ្នកនាង ពេជ្រ សោភា បានផ្ញើថវិកាតាមមិត្តភក្តិយកទៅឱ្យនាងដល់គេហដ្ឋានដែរ ព្រមទាំងផ្ញើពាក្យជូនពរពីចម្ងាយតាមរយៈហ្វេសប៊ុកដូច្នេះថា៖ «សង្ឃឹមថាក្មូយ នឹងមានសំណាងល្អក្នុងជីវិត ដូចឈ្មោះរបស់ក្មួយ សូមឱ្យជោគជ័យ កុំចុះចាញ់។ អរគុណ អូន SornLi ដែលជួយនាំថវិការបងទៅជូន សំណាង»។

គួរឱ្យដឹងដែរថា កុមារីសំណាងបច្ចុប្បន្នមានទីលំនៅក្នុងទឹកដីខេត្តសៀមរាប ក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រ។

នៅឆ្នាំនេះសំណាង មានអាយុ១១ឆ្នាំហើយ ប៉ុន្តែនាងមានកម្ពស់ប្រហែលត្រឹមតែកន្លះម៉ែត្រប៉ុណ្ណោះ ដោយសារតែមានជំងឺក្រិសក្រិនជាប់តាំងពីកំណើត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ