ភ្នំពេញ៖ ម្នាក់ជាកូនអាជីវករលក់ដូរ នៅក្នុងផ្សារស្ដង់បូរីកីឡា ម្នាក់ទៀតជាសិស្សវិទ្យាល័យ បាក់ទូកនាំអះអាង ប្រាប់សមត្ថកិច្ចដូចគ្នាថា មកពីខ្វះលុយចាយ ទើបបបួលគ្នា ចេញធ្វើសកម្មឆក់ទូរស័ព្ទ គេ ហើយភ្លាត់ស្នៀតក៍ត្រូវម្ចាស់ ស្រែកឲ្យគេជួយ ទើបគេស្ទាក់ចាប់បាន ទីបញ្ចប់វាធ្ងន់កនិងម៉ូតូសេ១២៥ សេរី០១២ មួយគ្រឿង ដែលឪពុកម្ដាយទិញឲ្យ ជិះទៅរៀន បែរជាយកទៅធ្វើសកម្មភាពឆក់ទៅវិញ នេះបានចំកូនសមយ័ថ្មី ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ឈ្មោះ កង សម្ជស្ស ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅជាមួយ អាណាព្យាបាលផ្ទះ លេខ១៥E សង្កាត់វាលវង់ ខណ្ឌ៧មរា រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ សុង ណារ៉ូ អាយុ២១ឆ្នាំ មុខរបរជួយលក់ដូរឪពុក-ម្ដាយនៅក្នុងផ្សារ ស្ដង់បូរីកីឡា ស្នាក់នៅផ្ទះលេខ១E0 ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបាន ចាប់ចាប់ខ្លួនដោយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កាលពីវេលា ម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១២  នៅលើដងផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី។

លោក អធិការបន្ដថា ការចាប់ ខ្លួនជនសង្សយ័ទាំង០២នាក់នេះ នៅពេលដែលពួកគេបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ មួយគ្រឿងពីនារីម្នាក់ កំពុងតែធ្វើដំណើរលើ ដង ផ្លូវលេខ៥៩៨ ហើយជនរងគ្រោះបានស្រែក ឆោឡោ ជនសង្ស័យទាំង០២បានជិះគេចមកផ្លូវបេតុង១៩៨៦ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ក្រោយការ ឃាត់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូសេ១២៥ពណ៌ខ្មៅមួយគ្រឿងសេរី២០១២ មិនទាន់ធ្វើស្លាកលេខ ហើយបច្ចុប្បន្នទាំងជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ច នគរបាលខណ្ឌ សែនសុខ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ដោយ៖ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]