ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាប្រហែលជាបានស្តាប់បទ «បុណ្យភូមិកុកគ្រូ» ហើយមែនទេ? ស្តាប់ហើយប្រាកដ ជាមានអារម្មណ៍ថាចង់រាំណាស់ត្រូវទេ? អ៊ីចឹង សូមកុំនៅបង្អន់យូរ ព្រោះថាបទ «បុណ្យភូមិកុកគ្រូ» ក៏មាន Dance Version ដែលអ្នកទាំងអស់គ្នា អាចរៀនរាំបានផងដែរ។

បទ «បុណ្យភូមិកុកគ្រូ» ដែលជាស្នាដៃ Original​ Song របស់ក្រុមចម្រៀង Small World Small band សហការជាមួយក្រុម ភ្លេងខ្មែរ ពិតជាបានទទួលការគាំទ្រយ៉ាងខ្លាំង មិនចាញ់ បទ បុណ្យភូមិ កាលពីឆ្នាំមុនៗឡើយ។ ចំពោះសាច់ភ្លេង និងប៉ារ៉ូចម្រៀងវិញពិតជាទាក់ទាញ អមដោយក្បាច់រាំប្លែកៗ ដែលបានធ្វើឲ្យអ្នកស្តាប់ និងអ្នកទស្សនាហើយពិតជាចង់រាំលេងកម្សាន្តយ៉ាងប្រាកដមែន។

យ៉ាងណាមិញ បន្ទាប់ពី វីដេអូចម្រៀង «បុណ្យភូមិកុកគ្រូ» ដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនេះ ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែទំព័រហ្វេសប៊ុកបុណ្យភូមិ បានបង្ហោះវីដេអូ «បុណ្យភូមិកុកគ្រូ» នេះជា Dance Version តែម្តង ធ្វើឲ្យអ្នកដែលតែងតែគាំទ្របុណ្យភូមិទប់អារម្មណ៍ មិនទស្សនាមិនបាន ហើយចាំបាច់ត្រូវតែរៀនរាំតាមដោយខានមិនបានតែម្តង៕

ចង់ដឹងថា «បុណ្យភូមិកុកគ្រូ»  Dance Version នេះ ពិតជាពិសេសយ៉ាងណា សូមទស្សនា វីដេអូខាងក្រោម៖  

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖ មិននឹកស្មានដល់! វីដេអូពាណិជ្ជកម្មនេះផ្ទុះខ្លាំង រហូតមានអ្នកទស្សនាជាង ១៣លានដង (មានវីដេអូ)

ថៃ៖ វីដេអូផ្សាយពាណិជ្ជកម្មថៃដែលមានរយៈពេល ៥នាទី ស្ដីពីកាហ្វេកញ្ចប់ នាពេលនេះកំពុងតែមានការចាប់អារម្មណ៍ និងចែកចាយច្រើននៅទូទាំងប្រទេស ដែលពិតជាមិនគួរឲ្យជឿ។

សម្រាប់វីដេអូនេះផ្ទាល់ ទទួលបានការទស្សនាជាង ៥លានដង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Asian Crush ក្នុងរយៈពេលតែ ១២ម៉ោងប៉ុណ្ណោះ ដែលទោះបីជាវីដេអូនេះ បង្ហាញពីទស្សនីយភាពបែបបុរាណ និងរៀបរាប់ពីការទទួលទានកាហ្វេកញ្ចប់ ដែលអាចផ្ដល់ឲ្យអ្នកទទួលទាន ទទួលបាននូវជីវិតដ៏ល្អប្រពៃក្ដី។

គួរបញ្ជាក់ថា មកដល់ពេលនេះ វីដេអូនេះទទួលបានអ្នកទស្សនាជាង ១៣លានដង ហើយសម្រាប់វីដេអូនេះផ្ទាល់ បានបង្ហាញពីនារីម៉ាប់ៗ ២រូប ដែលជាមិត្ដភក្ដិនឹងគ្នា និងកំពុងតែធ្វើការនៅការិយាល័យ បានដឹងខ្លួនច្បាស់ថា រូបគេទាំងពីរនាក់គ្មានមិត្ដប្រុស ខណៈដែលស្រីស្អាតម្នាក់ បានចាកចេញពីការិយាល័យជាមួយនឹង​មនុស្សប្រុសម្នាក់ ដែលអ្នកទាំងពីរកំពុងតែលួចស្រឡាញ់ខ្លាំង។ ទន្ទឹមនឹងនេះ អ្នកទាំងពីរក៏បានសន្យាថា ពួកគេនឹងក្លាយជាស្រីស្អាត ដើម្បីឲ្យរកបានមិត្ដប្រុស... ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូមួយនេះ នៅខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុជាតិ