កូរ៉េខាងត្បូង៖ អតីតតារាចម្រៀងស្រីមេក្រុម 2NE1 ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង កញ្ញា CL នៅថ្ងៃនេះកាលពីប៉ុន្មានមុន បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន ដែលបណ្តាលឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ក៏ដូចជាអ្នកលេងអ៊ិនធឺណេតជាច្រើននាក់ផ្សេងទៀត។

រូបថតមួយសន្លឹកនោះ បានបង្ហាញពីរូបរាងរបស់នាងនៅក្នុងឈុតប៊ីគីនីហែលទឹកដ៏ស៊ិចស៊ី។ គ្រាន់តែរូបថតរបស់នាង បានបង្ហាញនៅលើអ៊ីនស្តារក្រាមភ្លាម ក៏បានធ្វើឱ្យមានចំនួនអ្នកចូលមក Like & Comment យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយពួកគេនាំគ្នាសរសើរថា តារាចម្រៀងស្រី CL ពិតជាស្រស់ស្អាត និងស៊ិចស៊ីញាក់សាច់ មិនធ្លាប់បានឃើញពីមុនមកនោះទេ។

មិននឹកស្មានថា ស្ងាត់ៗក្រោយពេលបង្ហាញខ្លួនកាលពីមុន ជាមួយនឹងរូបរាងដ៏ធាត់ទ្រលុកទ្រលន់ កញ្ញា CL ក្លាយជាស្រីស្អាតស៊ិចស៊ីដល់ថ្នាក់នេះសោះ៕

តោះទៅមើលរូបភាពរបស់នាងទាំងអស់គ្នា៖ 

រូបកញ្ញា CL ដែលបានបង្ហោះនៅក្នុងអ៊ីនស្តារក្រាម

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ កាលពីលើកមុន CL បាត់មុខយូរ ប្រែរូបរាងមួយទំហឹង ឡើងកាម៉ាប់តែម្តង។

រូបថតរបស់អតីតមេក្រុមចម្រៀងនារីល្បី 2NE1 កញ្ញា CL ដែលនាងបានចូលរួមនៅក្នុងកម្មវិធីមួយ នៅហុងកុង កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យអ្នកគាំទ្ររាប់មឺុននាក់ ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែរូបរាងរបស់នាងមានការផ្លាស់ប្តូរច្រើន។

ជាការពិតណាស់ ក្រោយពីបាត់មុខពីលើឆាកតន្រ្តី K-POP មួយរយៈពេលធំមក កញ្ញា CL ហាក់បីដូចជាផ្លាស់ប្តូររូបរាងច្រើន ដោយនាងបានឡើងសាច់ជាងមុន ឬនិយាយបែបលេងៗថា មានសាច់ម៉ាប់ៗជាងមុន ប៉ុន្តែបើនិយាយពីសម្រស់វិញគឺនៅតែស្រស់ស្អាតដដែល។ 

បន្ថែមពីនេះ បើទោះបីជានាង ឡើងសាច់ម៉ាប់ៗយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែស្រលាញ់ និងគាំទ្រនាងដូចដើម លើសពីនេះថែមទាំងសរសើរថានាងមានរាងម៉ាប់មែន ប៉ុន្តែគួរឲ្យស្រលាញ់ថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]