សៀមរាប៖ ក្រោយពីវីដេអូខ្លីមួយ ស្តីពីកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ ឬ Mission Of The Week របស់ស្ថានីយទូរទស្សន៍PNN បានផលិតបទយកការណ៍ពិសេស ដែលស្តីអំពីខ្សែជីវិតពិតរបស់កុមារីសំណាង ដែលមានកើតជំងឺខ្វះអាហារូបត្ថម្ភ (ក្រិន) តារាចម្រៀង ពេជ្រ សោភា ក៏បានយកថវិកាមួយចំនួន ផ្តល់ឱ្យកុមារីកម្សត់រូបនេះដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាជួយឧបត្ថម្ភដល់ជីវភាពផងដែរ។

ទោះជាមិនបានទៅជួបកុមារីសំណាងផ្ទាល់ ក៏អ្នកនាង ពេជ្រ សោភា បានផ្ញើថវិកាតាមមិត្តភក្តិយកទៅឱ្យនាងដល់គេហដ្ឋានដែរ ព្រមទាំងផ្ញើពាក្យជូនពរពីចម្ងាយតាមរយៈហ្វេសប៊ុកដូច្នេះថា៖ «សង្ឃឹមថាក្មូយ នឹងមានសំណាងល្អក្នុងជីវិត ដូចឈ្មោះរបស់ក្មួយ សូមឱ្យជោគជ័យ កុំចុះចាញ់។ អរគុណ អូន SornLi ដែលជួយនាំថវិការបងទៅជូន សំណាង»។

គួរឱ្យដឹងដែរថា កុមារីសំណាងបច្ចុប្បន្នមានទីលំនៅក្នុងទឹកដីខេត្តសៀមរាប ក្នុងគ្រួសារមួយដែលមានជីវភាពក្រីក្រ។ 

នៅឆ្នាំនេះសំណាង មានអាយុ១១ឆ្នាំហើយ ប៉ុន្តែនាងមានកម្ពស់ប្រហែលត្រឹមតែកន្លះម៉ែត្រប៉ុណ្ណោះ ដោយសារតែមានជំងឺក្រិសក្រិនជាប់តាំងពីកំណើត៕ 

ពេជ្រ សោភា

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ ជំងឺក្រិសក្រិនលើកុមារនៅតែជាប្រធានបទសំខាន់ ដែលត្រូវផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ

៣នាក់ក្នុងចំណោម១០នាក់នៃកុមារនៅជនបទ ហើយ២នាក់ក្នងចំណោម១០នាក់នៃកុមារនៅទីប្រជុំជន សុទ្ធតែអាចប្រឈមមុខនឹងបញ្ហាខ្វះអាហារូបត្ថម្ភ ឬហៅថាក្រិសក្រិន នេះបើយោងតាមវេជ្ជបណ្ឌិតឯកទេសសុខភាពកុមារ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា។

ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ លើបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារនេះ ដល់ប្រជាពលរដ្ឋកម្ពុជា កម្មវិធីបេសកកម្មប្រចាំសប្តាហ៍ ឬ Mission Of The Week របស់ស្ថានីយទូរទស្សន៍PNN បានផលិតបទយកការណ៍ពិសេសដែលស្តីអំពី ខ្សែជីវិតពិតរបស់កុមារីសំណាង ដែលកើតជំងឺខ្វះអាហារូបត្ថម្ភ(ក្រិន)។ កុមារីនោះមានអាយុ១១ឆ្នាំ ប៉ុន្តែនាងមានកម្ពស់ប្រហែលកន្លះម៉ែត្រតែប៉ុណ្ណោះ ដោយសារតែនាងមានជំងឺក្រិសក្រិន។

បទយកការណ៍ពិសេសដែលមានរយៈពេល ៥នាទីបូករួមជាមួយការជជែកវែកញែករបស់ពិធីករទាំង ៣រូបរបស់បេសកកម្មប្រចាំសប្តាហ៍ប្រមាណ ៤នាទី បន្ថែមទៀតនោះ បានអង្រួនបេះដូងទស្សនិកជនឲ្យ យល់កាន់តែច្បាស់ពីផលវិបាកនៃជំងឺក្រិសក្រិន ហើយវាក៏បានធ្វើទស្សនិកជនមួយចំនួន ស្រក់ទឹកភ្នែកប្រកបដោយក្តីអាណិតអាសូរដល់កុមារី ដ៏តូចនោះផងដែរ។

ក្រៅតែពីកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ ស្ថានីយទូរទស្សន៍PNN ក៏មានកម្មវិធីព័ត៌មានជាច្រើនទៀតផងដែរ ដែលសុទ្ធសឹងជាកម្មវិធីដែលផ្តល់នូវព័ត៌មានច្បាស់ និងរហ័សទាន់ចិត្តដូចជា៖ កម្មវិធីកម្ពុជាព្រឹកនេះ សន្ទនាពេលព្រឹក កម្ពុជាល្ងាចនេះ ព័ត៌មានពេលយប់ និងព្រឹត្តិការណ៍ថ្មី។

ក្នុងខែមេសា ឆ្នាំ២០១៧ នេះ PNN នឹងផ្លាស់ប្តូរមុខមាត់កម្មវិធីព័ត៌មានរបស់ខ្លួនឲ្យកាន់តែសម្បូរបែបជាងមុន។ ក្នុងនោះកម្មវិធីកម្ពុជាព្រឹកនេះ នឹងមានផ្សាយផ្ទាល់ជូនទូរទស្សនិកជនរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ ទៅដល់ម៉ោង៧ព្រឹក ដោយនឹងធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់រៀងរាល់ព្រឹកទៅដល់អ្នកទស្សនា។

ដោយឡែកសម្រាប់ព័ត៌មានពេលយប់ នឹងមានដាក់អក្សររត់ (Run scroll) ជាភាសាអង់គ្លេសផងដែរ។ មិនតែប៉ុននោះ សូមកុំភ្លេចតាមដាននូវ Special Report ដែលនឹងបញ្ចូលទៅក្នុងកម្មវិធីព័ត៌មានពេលល្ងាច ដែលនឹងផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៧ ទៅដល់ម៉ោង៨យប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា