តាមការផ្សាយឲ្យដឹង តាមរយះគេហទំព័រជប៉ុនមួយ បានប្រកាសឲ្យដឹងថា កាលពីថ្ងៃ ចន្ទ័ ខែតុលានេះ ប៉ូលីសនៅ Hiroshima បានចាប់ខ្លួនស្ត្រីម្នាក់ ពីបទសម្លាប់កូនស្រីខ្លួនឯងអាយុ ១១ឆ្នាំនឹងដំបងវាយកូនហ្គោល។

ស្រ្តីជនជាតិជប៉ុនម្នាក់ដែលមានអាយុ ២៨ ឆ្នាំ ឈ្មោះ Asato Horiuchi ត្រូវបានគេចាប់ខ្លួនពីបទ សម្លាប់កូនស្រីខ្លួនឯងដែលមានអាយុ១១ឆ្នាំ ឈ្មោះ  Yuma អោយស្លាប់បន្ទប់ពីមានទំនាស់បន្តិចបន្តួច។ តាមចម្លើយសារភាពរបស់ស្រី្តនោះបានឲ្យដឹងថា នាងបានខឹងនឹងកូនស្រីរបស់នាងដែលបាន និយាយកុហក រួចនាងក៏បាត់បង់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង ។រំពេចនោះ ស្រាប់តែនាងបានទាញដំបងវាយកូនហ្គោល មកសំពងមួយទំហឹងទៅលើក្បាលកូនស្រីរបស់ខ្លួន។ នាងបន្តថា ភ្លាមៗនោះកូនស្រីរបស់នាងបានរត់ចេញពីផ្ទះ ទៅឈប់នៅមុខប៉ុស្ត៍ប៉ូលីស ដើម្បីអោយគេជួយ តែជាអកុសលនាងបានស្លាប់ ក្រោយពេលដែលគេលើកនាងដាក់លើរថយន្តសង្រ្គោះ។

គួរបញ្ជាក់ថា ថ្វីត្បិតតែបច្ចុប្បន្ននេះ មនុស្សមានសិទ្ធរៀងៗខ្លួន ប៉ុន្តែទង្វើនីមួយៗរបស់មនុស្សត្រូវថិត នៅក្នុងក្របខណ្ឌ័ច្បាប់ជានិច្ច ហើយចំពោះការកាត់ក្តីទៅលើសំណុំរឿងរបស់ ស្រ្តីខាងលើនេះ នៅមិនទាន់ធ្វើនៅឡើយទេ ប៉ុន្តែគេសង្ឈឹមថា នាងនឹងគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។

SKT

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]