អេស្ប៉ាញ៖ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងជាខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ដែលប្រិយមិត្ដបានដឹងហើយថា ជាបុរសម្នាក់ដែលមានរូបរាងសង្ហា អមដោយសាច់ដុំ៦កង់ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ដូចជាអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ថតពាណិជ្ជកម្ម ឫក៏អ្វីផ្សេងៗនោះទេ Ronaldo គឺមិនមានភាពអៀនខ្មាសក្នុងការដោះអាវ បង្ហាញសាច់ដុំរបស់គេឡើយ។ 

រូបមួយ ដែលបង្ហាញពីការមិនស្លៀកអ្វីទាំងអស់ តែត្រូវបានបិទបាំងដោយដៃអ្នកកាន់កាមេរ៉ា បុរសវ័យ៣២ឆ្នាំ រូបនេះ បានបង្ហោះក្នុងបណ្ដាយសង្គម Instagram ហើយត្រូវបានប្រិយមិត្ដមានការសាទរយ៉ាងខ្លាំង។ 

Ronaldo គឺជាកីឡាករម្នាក់ ដែលមានរាងកាយមាំមួន ពោរពេញដោយថាមពល ហើយមួយផែ្នកនេះ គឺបានដោយសារគ្រូបង្វឹកផ្ទាល់ខ្លួនរបស់គេ គឺជាអតីតកីឡាការិនីរត់ប្រណាំងអូឡាំពិករបស់ចក្រភពអង់គ្លេស ឈ្មោះ Samantha Clayton វ័យ៣៧ឆ្នាំ។

Samantha បានបង្វឹកអតីតកីឡាកររបស់ Manchester United ពីការរត់ និងប្រើល្បឿន រួមជាមួយការរក្សាកាយសម្បទាឲ្យរឹងមាំ ដែលអតីតកីឡាការិនីរូបនេះ ក៏ធ្លាប់ចូលរួមព្រឹត្តិការណ៍កីឡាករអូឡាំពិកឆ្នាំ២០០០ ដោយប្រកួតប្រជែងលើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ និងរត់បណ្ដាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៕  

រូបភាព អតីតកីឡាការិនី ដែលជាគ្រូបង្វឹកផ្ទាល់ខ្លួនរបស់ Ronaldo

ប្រភព៖ Dailymail

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

មិននឹកស្មានដល់! វីដេអូពាណិជ្ជកម្មនេះផ្ទុះខ្លាំង រហូតមានអ្នកទស្សនាជាង ១៣លានដង (មានវីដេអូ)

ថៃ៖ វីដេអូផ្សាយពាណិជ្ជកម្មថៃដែលមានរយៈពេល ៥នាទី ស្ដីពីកាហ្វេកញ្ចប់ នាពេលនេះកំពុងតែមានការចាប់អារម្មណ៍ និងចែកចាយច្រើននៅទូទាំងប្រទេស ដែលពិតជាមិនគួរឲ្យជឿ។

សម្រាប់វីដេអូនេះផ្ទាល់ ទទួលបានការទស្សនាជាង ៥លានដង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Asian Crush ក្នុងរយៈពេលតែ ១២ម៉ោងប៉ុណ្ណោះ ដែលទោះបីជាវីដេអូនេះ បង្ហាញពីទស្សនីយភាពបែបបុរាណ និងរៀបរាប់ពីការទទួលទានកាហ្វេកញ្ចប់ ដែលអាចផ្ដល់ឲ្យអ្នកទទួលទាន ទទួលបាននូវជីវិតដ៏ល្អប្រពៃក្ដី។

គួរបញ្ជាក់ថា មកដល់ពេលនេះ វីដេអូនេះទទួលបានអ្នកទស្សនាជាង ១៣លានដង ហើយសម្រាប់វីដេអូនេះផ្ទាល់ បានបង្ហាញពីនារីម៉ាប់ៗ ២រូប ដែលជាមិត្ដភក្ដិនឹងគ្នា និងកំពុងតែធ្វើការនៅការិយាល័យ បានដឹងខ្លួនច្បាស់ថា រូបគេទាំងពីរនាក់គ្មានមិត្ដប្រុស ខណៈដែលស្រីស្អាតម្នាក់ បានចាកចេញពីការិយាល័យជាមួយនឹង​មនុស្សប្រុសម្នាក់ ដែលអ្នកទាំងពីរកំពុងតែលួចស្រឡាញ់ខ្លាំង។ ទន្ទឹមនឹងនេះ អ្នកទាំងពីរក៏បានសន្យាថា ពួកគេនឹងក្លាយជាស្រីស្អាត ដើម្បីឲ្យរកបានមិត្ដប្រុស... ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូមួយនេះ នៅខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]