ទស្សនិកជនធ្លាប់បានទស្សនាគំនូរជីវចល Smurfs ពីមុនៗហើយមែនទេ ជាពិសេសហ្វេនរបស់ Smurfs តែម្តង ឥលូវនេះបានជួបពួកគេម្តងទៀតហើយជាមួយនឹង រឿង ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village ជាភាពយន្តគំនូរជីវចលថ្មី របស់តុក្កតា Smurf ដែលនិយាយពីផែនទីអាថ៌កំបាំងបាននាំ Smurf តូចៗ ព្រមទាំងមិត្តសម្លាញ់គេឈ្មោះ Brainy, Clumsy និង Hefty ចូលទៅក្នុងព្រៃហាមឃាត់ ដែលពោរពេញទៅដោយសត្វវេទមន្ត ដើម្បីស្វែងរកភូមិដ៏អាថ៌កំបាំងមួយ ដែលស្គាល់ថាជា “ភូមិឋានដែលបាត់បង់” មុនពេលធ្មប់កំណាចឈ្មោះ Gargamel ទៅដល់។

ពេលចេញដំណើរលើរថភ្លើងអាកាស ពេញដោយការប្រយុទ្ធ និងគ្រោះថ្នាក់ សត្វ Smurf ក៏បានចូលទៅក្នុងការស្វែងរកអាថ៌កំបាំងធំបំផុត របស់ប្រវត្តិសាស្ត្រ សត្វ Smurf។ ចង់ដឹងថាគំនូរជីវចលរឿង ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village មានភាពកំប្លែង គួរអោយស្រលាញ់ និងទស្សនាហើយរំភើបបែបណានោះ កុំភ្លេចណាមកទស្សនានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅជាប្រភេទ 3D។ អ្នកទស្សនា ក៏នឹងរីករាយជាមួយបទចម្រៀងពិរោះៗ ថ្មីដែលមានក្នុងរឿងនេះផងដែរ។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]