បុរសម្នាក់បាន ក្លាយជាមនុស្សដែលមានការចាប់អារម្មណ៍ ពីអ្នកនៅក្នុងប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីរូបថតរបស់គាត់ បានចែកចាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនេះ។

កាលពីសប្ដាហ៍មុន បុរសអនាថាម្នាក់ ដែលមានអាយុខ្ទង់ ៥០ឆ្នាំ តែមិនត្រូវបានគេ បញ្ចេញឈ្មោះនោះទេ បានជួបហេតុការណ៍ដ៏ អាក្រក់នោះគឺក្បាលរបស់គាត់បាន ជាប់នៅក្នុងធុងសំរាម។ យោងទៅតាមព័ត៍មានរបស់ Scotland បានឲ្យបញ្ជាក់ឲ្យកាន់តែច្បាស់ថា ក្រោយពីមានហេតុការណ៍ មនុស្សជាប់ក្បាលនៅក្នុង ធុងសំរាមនេះ គេក៏បានបញ្ជូន អ្នកសង្រ្គោះបន្ទាន់ ទៅជួយបុរសនោះភ្លាមៗ។ យ៉ាងណាមិញ ក្បាលរបស់បុរសនេះត្រូវបាន យកចេញពីធុងសំរាមដ៏ធំនេះ ក្នុងរយៈពេល ១៥នាទី ហើយគេក៏បានបញ្ជូនបុរសនេះទៅកាន់ មន្ទីរពេទ្យ ដែលនៅក្បែរនោះផងដែរ។ មូលហេតុចំបង ដែលធ្វើឲ្យបុរសនេះ អោនក្បាលចូលក្នុងធុងសំរាម ព្រោះតែគាត់ឃើញ អ្នកដំណើរម្នាក់បានបោះ បារីចូលទៅក្នុងនេះ ហើយដោយសារតែគាត់ចង់ជក់បារី គាត់ក៏ធ្វើដូចនេះតែម្ដង។

តើ សារធាតុញៀននៃបារី ពិិតជាមានអំនាច ឲ្យបុរសនេះ ហ៊ានអោនក្បាលចូលទៅក្នុង ធុងសំរាមណាស់មែនទេ? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]