អ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា អ្នករស់នៅជំនាន់មុនៗ តែងតែចូលចិត្តទំពារស្លាម្លូជាទម្លាប់គ្រប់ៗគ្នា ហើយធ្មេញរបស់ពួកគាត់មួយណាក៏ខ្មៅដែរ ប៉ុន្តែមានបុរសម្នាក់ដែលគាត់មិនប៉ះ ជាមួយនឹងស្លាម្លូសួម្បីតែម្តង ហើយគាត់នេះហើយមានធ្មេញសជាងគេក្នុងស្រុកភូមិនោះ ហើយប្រវត្តិសាស្រ្តមួយបានកើតឡើង ក៏ដោយសារតែគាត់ដែរ។

"អ្នកចម្បាំងធ្មេញ-ស" ជាភាពយន្តខ្នាតធំ បែបវាយប្រហារបុរាណចុងក្រោយគេ ពីអ្នកដឹកនាំល្បីឈ្មោះ Bin Bunluerit ដែលនិយាយពីដំណើរជីវិតរបស់ JoiThong Dee (សម្តែងដោយ Bua Khaw Bunchamek) ជាអ្នកកាន់ដាវ និងអ្នកប្រដាល់ថៃដែលមានជំនាញគ្មានគូរប្រៀប ហើយជាអ្នកប្រយុទ្ធស្មោះត្រង់ កាចសាហាវ ក្លាហាន និងមានទេពកោសល្យ។ Joi បានទទួលរហ័ស្សនាមជា "អ្នកចម្បាំងធ្មេញ-ស" ព្រោះគាត់មិនចូលចិត្តញ៉ាំ "ម្លូស្លា"។ ជីវិតពីតូច គាត់ពិតជាលំបាក ដោយត្រូវបែកចេញពីគ្រួសារតាំងពីនៅយុវវ័យ ហើយបាននៅរស់ដោយសាររៀនប្រដាល់ពីគ្រូនៅក្រុងជាច្រើន ហើយបានចូលប្រយុទ្ធដើម្បីរកលុយ។ Phan Rit និង Cherd ជាអ្នកប្រដាល់ផ្សេងទៀតដែលវ៉ៃចាញ់ Joi ក៏កើតគំនុំព្យាបាទគេ។ ទោះជាយ៉ាងណា គេក៏ធំឡើងជាមួយមិត្តពិតប្រាកដមួយចំនួនដូចជា Bunkerd, Muay Lek និង Tuek ហើយក៏បានស្រឡាញ់គ្នាជាមួយនាង Ramyong។ ដោយសារវាសនា និងភាពល្បីឈ្មោះ Joi ក៏បានឱកាសចូលទៅបម្រើដល់ព្រះរាជាអាណាចក្រថុនបូរី ព្រះនាម Thaksin Maharat។ កាយវិការពេញដោយកិត្តិយសរបស់គេ ដែលបានពលីខ្លួនឯង ការពារប្រទេសជាទីស្រឡាញ់ បាននាំឱ្យប្រជាជនថៃស្គាល់គេថាជា "អ្នកចម្បាំងដាវបាក់"

ចង់ដឹងថាខ្សែភាពយន្តនេះ មានក្បាច់វាយតប់ ជាមួយនឹងក្បាច់គុណបែបណានោះ ជាពិសេសអ្នកចម្បាំង ដែលមានរូបរាងមាំទាំបែបនេះទៀតធានាថាប្លែកភ្នែកតែម្តង អ្នកដែលធ្លាប់បានទស្សនាតែងតែធ្លោយ មាត់ថាល្អមើលទៀតផង។ កុំភ្លេចទស្សនាទាំងអស់គ្នា ដែលចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ តែមិនតម្រូវអោយក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ ព្រោះមានឈុតឆាកវាយប្រហារខ្លាំងក្លា។

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]