ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ហើយនូវ កម្មវិធី «បុណ្យភូមិ» ដែលជាកម្មវិធីលេងកម្សាន្ត សប្បាយរៀបចំបែបប្រពៃណី និងមានសម្តែងសិល្បៈល្ខោនខ្មែរជាច្រើន សម្រាប់អបអរចូលឆ្នាំថ្មី ឆ្នាំ២០១៧ផងដែរ។ ដោយ «បុណ្យភូមិ» ឆ្នាំនេះ គឺ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី៩ នៅឯវត្តទួលក្រសាំង។

ដោយឡែក នៅថ្ងៃទី១នៃ«បុណ្យភូមិ»នេះផងដែរ យើងសង្កេតឃើញថា មានវត្តមានតារាសម្តែងស្រី ដែលគេស្គាល់ថាជា រាជនីក្រមា មាន សូនីតា ដោយនាង ក៏បានបើកស្តង់មួយផ្ទាល់ខ្លួន សម្រាប់លក់ក្រមារបស់នាង ដោយស្តង់មានឈ្មោះថា «ផ្ទះស្រលាញ់»ផងដែរ ។ 

លើសពីនេះ កញ្ញា មាន សូនីតា នឹងបន្តលក់ក្រមារបស់ខ្លួន រយៈពេល៣ថ្ងៃរហូតដល់ចប់កម្មវិធីតែម្តង ដើម្បីងាយស្រួលដល់ប្រិយមិត្ត ដែលចង់ប្រើប្រាស់ក្រមា ឬក៏អាវក្រមាយ៉ាងស្រស់ស្អាត និងវត្ថុអនុស្សាវរីយ៍ជាច្រើន ដែលជាប៊្រេន«ផ្ទះស្រលាញ់»របស់កញ្ញា មាន សូនីតាផ្ទាល់តែម្តង។

យ៉ាងណាមិញ ក្នុងនោះផងដែរ យើងក៏ឃើញនូវវត្តមានតារាចម្រៀងប្រុស និងជាអ្នកនិពន្ធវ័យក្មេង លោក ម៉ានិត ក៏បានទៅលក់សៀវភៅរឿងប្រលោមលោក ដែលលោកនិពន្ធដោយផ្ទាល់រឿង «បេសកម្មមួយ» ផងដែរ៕

ដូចនេះ ចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផងដែរ រាជនីក្រមា កញ្ញា មាន សូនីតា បានបើកសម្ពោធហាងលក់ក្រមារបស់ខ្លួន ដែលមានឈ្មោះថា «ផ្ទះស្រលាញ់» (Slanh House) ជាផ្លូវការហើយ ក្រោមបរិយាកាសយ៉ាងអធិកអធម កាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។

ទន្ទឹមនឹងនេះ កញ្ញា មាន សូនីតា ក៏បានចាត់ទុកថ្ងៃទី ១០ កុម្ភៈ ដែលត្រូវជាថ្ងៃខួបកំណើតគម្រប់អាយុ២៧ឆ្នាំ និងជាថ្ងៃបើកសម្ពោធហាងថ្មីរបស់នាង គឺជាថ្ងៃនៃក្តីស្រលាញ់សម្រាប់នាងផងដែរ។

នៅក្នុងពិធី «បើកសម្ពោធហាងលក់ក្រមា» ថ្មីនេះ ក៏មានការចូលរួមអបអរពីសំណាក់តារាចម្រៀង តារាសម្តែងល្បីៗ ជាច្រើនដួងនៅក្នុងវិស័យសិល្បៈខ្មែរយើងដែរ ដែលមានដូចជា ឱក សុគន្ធកញ្ញា, ឈិត សុវណ្ណបញ្ញា, មាស សុខសោភា, សារ៉ាយ សក្ខណា, ដួង ហ្សូរីដា, ទឹម រដ្ឋា, ចន ច័ន្ទលក្ខិណា, យ៉ែម ស្រីពេជ្រ, គង់ សុជាតិ, កញ្ញាម៉ាក សែនសូនីតា និងតារាស្រីជាច្រើនដួងទៀត។

ទស្សនាការចូលរួមអបអរសាទរនៅក្នុងកម្មវិធីជប់លៀងសម្ពោធហាងលក់ក្រមារបស់ កញ្ញា មាន សូនីតា ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា