(ភ្នំពេញ)៖ កីឡាករប្រដាល់ សេន ប៊ុនថេន សិស្សគុនក្លឹបតាព្រហ្មមានជ័យ បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍ឈប់ឡើងសង្រៀនប្រកួតទៀតហើយ បន្ទាប់ពីបញ្ចប់ការប្រកួតចុងក្រោយ នៅប្រទេសបារាំង នាថ្ងៃទី១៥ ខែមេសាខាងមុខ។ ប៉ុន្ដែមុនបញ្ចប់អាជីពពីវិស័យកីឡាឈឺសាច់ អ្នកលេងកណ្ដាប់ដៃរូបនេះ បានប្ដេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបំផុត ដើម្បីបន្សល់កេរ្ដិ៍ឈ្មោះល្អទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់។

សេន ប៊ុនថេន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនឡើងយន្ដហោះធ្វើដំណើរទៅបារាំងកាលពីម្សិលមិញថា ដោយសារខ្លួនមិនសូវបានឡើងសង្វៀន ហើយមានវ័យកាន់តែចាស់ផង បានធ្វើឲ្យកម្លាំងមានការធ្លាក់ចុះ មិនដូចមុនទេ ដូច្នេះការប្រកួតក៏មិនល្អដូចមុនដែរ។ ប៉ុន្ដែដោយសារមានសំណូមពរពីបងប្អូនខ្មែរនៅស្រុកបារាំង ស្រលាញ់ចូលចិត្ត និងចង់ឲ្យខ្លួនបង្ហាញសមត្ថភាពលើកចុងក្រោយលើទឹកដីបារាំង ទើបគេស្ម័គ្រចិត្តទៅប្រកួតចុងក្រោយនៅទីនោះ។

កីឡាករមានបទពិសោធន៍ជោគជាំលើសង្រៀនទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិដដែលបន្ដថា ទោះយ៉ាងណាខ្លួននឹងខិតខំធ្វើឲ្យបានល្អបំផុត សម្រាប់ការប្រកួតចុងក្រោយនេះ ដោយមិនចង់ឲ្យក្ដីស្រលាញ់ចូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរខកបំណងឡើយ ពិសេសគឺខ្លួននឹងខំប្រឹងយកឈ្នះគូប្រកួត ដែលជាកីឡាករកូនកាត់បារាំង-ឥស្លាម ដើម្បីសន្សល់នូវស្នាដៃល្អលើកចុងក្រោយ។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅប្រទេសបារាំងនាថ្ងៃទី១៥ ខែមេសាខាងមុខ ក្រៅពីវត្តមានកីឡាករ សេន ប៊ុនថេន ក៏មានកីឡាករឆ្នើម ២រូបផ្សេងទៀត ដែលជាបេក្ខភាពកីឡាករជម្រើសជាតិកម្ពុជា ត្រៀមស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាខែសីហាខាងមុខ រួមដំណើរ ដើម្បីទៅប្រកួតនៅទីនោះផងដែរ រួមមានកីឡាករ ម៉ឺន សុភា និងកីឡាករ ឡៅ ចន្ទ្រា៕

ប្រភព៖ Khmertalking

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ច្បាស់ហើយ! ខ្សែប្រយុទ្ធឆ្នើមរបស់បារាំង Griezmann ចេញមកបញ្ជាក់ពីក្លិប ដែលរូបគេនឹងត្រូវលេង នៅរដូវកាលក្រោយ!

អេស្ប៉ាញ៖ ខែ្សប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញបញ្ហាអំពីអនាគតរបស់ខ្លួន ដែលលើកនេះកីឡាករជម្រើសជាតិបារាំង បានលើកឡើងថា រូបគេនឹងនៅក្លឹប Atletico Madrid ជាបន្ដ ពោលគឺមិនចាកចេញទៅក្លឹបណាឡើយនៅរដូវកាលក្រោយនេះ។ 

ជ័យលាភីកីឡាករល្អជាងគេក្នុងព្រឹត្ដិការណ៍ Euro កាលពីឆ្នាំមុន បានជាប់ទាក់ទងខ្លាំង ពីការផ្លាស់ទៅកាន់ក្លឹបធំៗនៅរដូវកាលក្រោយ ជាពិសេសគឺជាប់ទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹបបិសាចក្រហម Manchester United ប៉ុន្ដែពេលនេះ ត្រូវបានអ្នករាយការណ៍ថា កីឡាកររូបនេះ សម្រេចមិនចាកចេញទៅណាឡើយ ដោយនឹងលេងនៅក្លិប Atletico Madrid ជាបន្ដ។

និយាយទៅកាន់សារព័ត៌មាន Telefoot កីឡាករវ័យ២៦ឆ្នាំរូបនេះ បានរៀបរាប់ថា៖ «អនាគតរបស់ខ្ញុំ? ខ្ញុំគិតពីការលេងនៅលើទីលានតែប៉ុណ្ណោះ។ ខ្ញុំសប្បាយចិត្ដនៅ Atletico Madrid ហើយគ្មានអ្វីដែលអាចផ្លាស់ប្ដូរឡើយ»។ 

ទោះយ៉ាងណាក៏ដោយបើតាមការឲ្យដឹងរបស់សារព័ត៌មាននានាលើពិភពលោក បានចុះផ្សាយថា លោក Simeone ដែលជាគ្រូបង្វឹករបស់ក្លឹប Atletico Madrid គឺជាហេតុផលដ៏សំខាន់ដែលធើ្វឲ្យ Greizmann បន្ដនៅក្លឹប ខណៈកាលពីខែមុន លោកបានបញ្ចេញនៅខ្លឹមសាររបស់ Griezmann ដែលនិយាយទៅកាន់រូបលោកថា៖ «បើអ្នកនៅ ខ្ញុំក៏នៅដែរ»។

អ្នកចាត់ការដែលជួយឲ្យក្លឹបមានមូលដ្ឋានក្នុងទីក្រុង Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ២ដង ក្នុងរយះពេល៣ឆ្នាំនោះ បានបញ្ជាក់ថា ក្លឹបក៏បានបើកទ្វាឲ្យ Griezmann ដើម្បីផ្លាស់ទៅកាន់ក្លឹបណាដែលគេចង់ទៅផងដែរ ដូច្នេះអ្វីៗអាចនឹងកើតឡើងបានដែរ នៅពេលអនាគត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]