ពេលវេលាដើរទៅមុខមិនឈប់ អាយុក៏កាន់តែច្រើន ខ្សែភ្នែកក៏ចាប់ផ្តើមអន់បន្តិចម្តងៗដែរ។   ហេតុនេះហើយ យើងនឹងលើកឡើងនូវប្រភេទអាហារមួយចំនួន ដែលអ្នកគួរតែទទួលទានជាប្រចាំ ដែលវាអាចជួយការពារ  និងពង្រឹងការមើលឃើញរបស់ភ្នែក៕ ចង់ដឹងថាគួរទទួលទានអ្វីខ្លះ  សូមតាមដានអត្ថបទខាងក្រោម៖

១. សារជាតិ Lutein និង Zeaxanthin

សារជាតិ Lutein និង Zeaxanthin ស្ថិតនៅក្នុងក្រុមសារធាតុ ដែលពង្រឹងភ្នែករបស់មនុស្សបានយ៉ាងឆាប់រហ័ស។  សារធាតុទាំងនេះមានក្នុងបន្លែផ្លែឈើច្រើន ប៉ុន្តែប្រសិនបើអ្នកអាចទទួលទានថ្នាំគ្រាប់ Lutein និង Zeaxanthin បន្ថែម គឺកាន់តែល្អ ពីព្រោះវាជួយដល់សុខភាពភ្នែក និងការពារភ្នែកខ្សោយ។

ការសិក្សាជាច្រើនផ្សេងទៀត ក៏បានរកឃើញដែរថា អាហារសំបូរជាតិ វីតាមីន C និង E សារជាតិ beta carotene ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយដល់ភ្នែកអ្នកបានយ៉ាងល្អប្រសើរដែរ។ 

២. ពោត

ពោត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុក សារជាតិ lutein និង zeaxanthin ជាច្រើន។ ការស្រាវជ្រាវរបស់ Journal of Agricultural Food and Chemistry បានរកឃើញថា ការទទួលទានបន្លែ ផ្លែពោតនេះជាប្រចាំ អាចបង្កើនសារជាតិ lutein និងសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងរាងកាយបានយ៉ាងខ្ពស់ រាល់ពេលបរិភោគម្តងៗ។ 

៣. ផ្កាខាត់ណាខៀវ (ប្រូខូលី)

បន្លែមួយប្រភេទនេះ សំបូរទៅដោយជាតិសរសៃ វីតាមីន C សារធាតុ Beta-carotene រួមទាំងសារធាតុ lutein និង zeaxanthin ជាច្រើន។ អ្នកអាចយកវាទៅចម្អិន សម្រាប់ទទួលទានបានជាច្រើនរបៀប ដូចជា ឆា ចៀនលាយជាមួយស៊ុត ឬលាយជាមួយ Pasta ក៏បាន។

៤. ស៊ុត

ស៊ុត គឺជាអាហារដែលផ្តល់នូវសុខភាពល្អមួយដែរ ដោយគ្រាន់តែទទួលទាន ១ គ្រាប់ជារៀងរាល់ព្រឹកក៏អាច ទទួលបានសារជាតិ lutein វីតាមីន E អាស៊ីតខ្លាញ់អូមេហ្គា ៣ រួមទាំងសារជាតិវីតាមីនបំប៉នជាច្រើនទៀត។ 

៥. ផ្លែក្រូច

ផ្លែឈើ ដ៏មានរសជាតិឆ្ងាញ់មួយនេះ សំបូរទៅដោយ វីតាមីន C កម្រិតខ្ពស់ ដែលអាចជួយឲ្យកោសិកាភ្នែករបស់អ្នក មានភាពប្រសើរឡើងវិញបាន ដោយយោងតាមការសិក្សាលើទំនាក់ទំនងអាយុ និងភ្នែកមនុស្សរបស់ National Eye Institute ។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន C អាចបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E នៅក្នុងភ្នែកថែមទៀត៕ 

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សូម្បីតែបញ្ហាស្បែកកើតមុនលើផ្ទៃមុខ ក៏អាចបង្ហាញពី បញ្ហាសុខភាព នៅខាងក្នុងរាងកាយរបស់អ្នកបានដែរ!

គ្រូពេទ្យចិនសែ តែងតែនិយាយថា ផ្ទៃមុខរបស់មនុស្ស គឺជាបង្អួច សម្រាប់មើលសុខភាពផ្ទៃខាងក្នុង។ នេះក៏ដោយសារតែ ស្បែករបស់មនុស្ស មានប្រតិកម្ម ដោយសារតែមានដំណើរការខុសប្រក្រតីណាមួយ ក្នុងរាងកាយ។

ហេតុនេះ ចង់ដឹងថា ស្ថានភាពផ្ទៃមុខ បណ្តាលមកពីបញ្ហាសុខភាពអ្វីនោះ សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ត្រង់ថ្ងាស និងចិញ្ចើម

ស្នាមកន្ទួលក្រហម ឬមុន ដែលកើតនៅលើថ្ងាស ឬបរិវេណចិញ្ចើម គឺបណ្តាលមកពីបញ្ហាក្រពះពោះវៀនច្បាស់ណាស់។ ហេតុនេះ សូមអ្នកកាត់បន្ថយ ការទទួលទានអាហារចៀន ឬអាហារសំបូរជាតិខ្លាញ់ ព្រមទាំងកាត់បន្ថយការសេពគ្រឿងស្រវឹងផង ទើបជាការល្អ។

២. ត្រង់ច្រមុះ

មុនដែលកើតមាននៅលើច្រមុះ ជាសញ្ញា ដែលបញ្ជាក់ថាអ្នកកំពុងមានបញ្ហា ទាក់ទងនឹងសរសៃឈាមបេះដូង បណ្តាលមកពីកត្តា “ស្រ្តេស” ជាចំបង។ ហេតុនេះ អ្នកគួរតែរំសាយអារម្មណ៍ឲ្យបានធូរស្រាល និងគេងឲ្យបានគ្រប់គ្រាន់ផង។

៣. ត្រង់ត្រចៀក

នេះបើយោងតាមគ្រូពេទ្យចិន កន្ទួលក្រហម ឬមុនត្រង់ត្រចៀក អាចបណ្តាលមកពី ដំណើរការតម្រងនោម និងប្រព័ន្ធទឹកនោម មិនមានភាពប្រក្រតី។ ហេតុនេះ អ្នកគួរតែកាត់បន្ងយ ការទទួលទានជាតិប្រៃ (អំបិល) និងកាហ្វេ រួចបែរមកទទួលទានទឹក ឲ្យបានច្រើនវិញ។

៤. ត្រង់ថ្ពាល់

បញ្ហាស្បែក ត្រង់ថ្ពាល់ផ្ទៃខាងលើ អាចបណ្តាលមកពីបញ្ហាទងសួត និងសួត របស់អ្នក ជាពិសេស ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមតែម្តង។ បញ្ហាអាឡែស៊ី ក៏អាចជាមូលហេតុមួយផងដែរ។ រីឯ ផ្នែកថ្ពាល់ខាងក្រោម អាចបណ្តាលមកពីបញ្ហាមាត់ធ្មេញរបស់អ្នក។ ហេតុនេះ អ្នកគួរតែយកទុកដាក់លើប្រព័ន្ធផ្លូវដង្ហើមបន្ថែម ដោយឧស្សាហ៍ដើរស្រូបខ្យល់អាកាស ឈប់ជក់បារី និងកុំហិតផ្សែងបារី។ មួយវិញទៀត អ្នកគួរយកចិត្តទុកដាក់លើអនាម័យមាត់ធ្មេញ ដោយកាត់បន្ថយការបរិភោគអាហារផ្អែម និងបញ្ឈប់ការទទួលទានភេសជ្ជៈសូដា។

៥. ត្រង់មាត់

បញ្ហារោគសើរស្បែកនៅជុំវិញមាត់ អាចជាសញ្ញាបញ្ជាក់ថា អ្នកមានបញ្ហារំលាយអាហារ រហូតពិបាករំលាយអាហារ និងមានជំងឺពោះវៀន។ ហេតុនេះ អ្នកគួរឈប់ទទួលទានអាហារមិនល្អសម្រាប់សុខភាព (Fast food) រួចងាកមកទទួលទានអាហារ សំបូរជាតិសរសៃ ដូចជាបន្លែ និងផ្លែឈើវិញ។

៦. ត្រង់ចង្កា

បញ្ហានៅត្រង់កន្លែងនេះ គឺបង្ហាញពីបញ្ហា ទាក់ទងនឹងប្រព័ន្ធបន្តពូជរបស់អ្នក ឬវាអាចបណ្តាលមកពី បញ្ហាអតុល្យភាពអរម៉ូន និងវដ្តរដូវមិនប្រក្រតី។ ប្រសិនបើមុនលើចង្កានេះ មានតែមួយ អ្នកមិនចាំបាច់បារម្ភនោះទេ ប៉ុន្តែប្រសិនបើវាបន្តឡើងមិនឈប់ឈរ រយៈពេលយូរ នោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]