រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 06 មេសា 2017 នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេបានបើកទំព័រថ្មីមួយទៀតសម្រាប់ឧស្សាហកម្មម៉ូតូ ជាមួយនឹងពិធីតាំងបង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា Scoopy-I ស៊េរីថ្មីឆ្នាំ 2018 ក្រោមគោលគំនិត Generation S “Gen-S” ដែលមានការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងភាពទាន់សម័យ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ហុងដា Scoopy-I 2018 នាំមកនូវលក្ខណៈពិសេសៗ ដែលមិនធ្លាប់មានជាមួយនឹងការរចនាទំនើបចុងក្រោយទៅលើបច្ចេកវិទ្យាធំៗបី គឺ ទី១ New Full LED Design ភ្លើងមុខរចនាបញ្ចូលគ្នាតែមួយ ជាមួយនឹងSuper 3D Emboss Design ស្ទីលថ្មីទាក់ភ្នែក។ទី២បច្ចេកវិទ្យាឆ្លាតវៃ”ESP” ជួយអោយកម្លាំងម៉ាស៊ីនស្ទុះខ្លាំង និងដំនើរការរលូន។ចំនុចពិសេសចុងក្រោយជាបច្ចេកវិទ្យាថ្មីដំបូងគេគឺ AC Socket Charger ប្រព័ន្ធបញ្ចូលភ្លើងពេញ ដោយថាមពលកាន់តែផ្តល់ភាពងាយស្រួល ក្នុងការបញ្ចូលថ្មរាល់ពេលកំពុងធ្វើដំណើរ ដោយអស់ការបារម្មណ៍ ដែលទាំងនេះបង្ហាញពីសករាជថ្មី នៃបច្ចេកវិទ្យាទំនើបឈានមុខគេរបស់ម៉ូតូអូតូ។

ពិភពលោកបច្ចុប្បន្នត្រូវបានផ្លាស់ប្តូរ ស្របជាមួយនឹង បច្ចេកវិទ្យាជឿនលឿនជាលំដាប់ ដោយយុវជនជំនាន់ថ្មីបានផ្សារភ្ជាប់ខ្លួន និងប្រើប្រាស់បច្ចេកវិទ្យាទាំងនេះធ្វើអោយជិវិតរស់នៅកាន់តែរស់រវើក។ ម៉ូតូហុងដា SCOOPY-I ថ្មីនេះត្រូវបានរចនាឡើងស្របនឹងយុគសម័យថ្មី ដែលយើងអោយឈ្មោះថា “Gen-S” ដែលផ្គុំឡើងដោយពាក្យ Start Smart Style Scoop-I នាំមកនូវភាពទាន់សម័យ ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាតផងដែរ ។

បន្ថែមលើលក្ខណៈសម្បត្តិថ្មីពិសេសៗខាងលើ ហុងដា SCOOPY-I 2018 នៅមានគុណប្រយោជន៍ជាច្រើនទៀត ដែលនាំមកនូវផាសុកភាព និងភាពងាយស្រួលសម្រាប់ការធ្វើដំណើរដូចជា ម៉ាស៊ីនខ្លាំង ការសន្សំសំចៃសាំង ដែលធ្វើឱ្យ ហុងដាSCOOPY-I ក្លាយជាម៉ូតូអូតូ ដែលនាំមុខគេសម្រាប់យុវជនជំនាន់ថ្មី ។

“យើងកំពុងនាំអតិថិជនទៅកាន់សករាជថ្មី នៃការធ្វើដំណើរដោយម៉ូតូពោរពេញដោយភាពរីករាយ សន្សំសំចៃសាំង មានភាពជឿជាក់ និងមិនប៉ះពាល់បរិស្ថាន។ ហុងដា SCOOPY-I ស៊េរីថ្មីឆ្នាំ2018 នឹងធ្វើឱ្យអតិថិជនមានមោទនភាព ក្នុងការក្លាយជាម្ចាស់របស់វា។” នេះបើតាមការលើកឡើងរបស់ លោក បេន គាស្រ៊ីថាណាកន ដែលជា ប្រធានក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា។

សម្រាប់ព័ត៌មានលម្អិតចូលទៅទស្សនា www.ncxhonda.com.kh រឺ www.facebook.com/ncxhonda.kh រឺ ទំនាក់ទំនង ទូរស័ព្ទលេខ 012 935 955  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]