ភ្នំពេញ៖ យោងតាមទិន្នន័យនៃសហព័ន្ធបាល់ទាត់ FIFA ដែលបានចេញកាលពីម្សិលមិញនេះ  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១៧៣ សម្រាប់ខែមេសានេះ  ក៏មុនខុសពីខែមុន ពោលគឺខែមីនា ក្រុមដែលមានរហស្សនាម គោព្រៃ ក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៧៣ ផងដែរ។ 

គួរឲ្យដឹងផងថា ក្នុងខែមីនា កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានការប្រកួតចំនួន២ ដែលប្រកួតទីមួយ ទល់នឹងឥណ្ឌា ក្នុងការប្រកួតមិត្ដភាព គឺកម្ពុជា បានបរាជ័យក្នុងលទ្ធផល ៣-២ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំនែកឯមួយប្រកួតទៀត គឺជាការប្រកួតវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ Asian Cup ឆ្នាំ២០១៩ ទល់នឹងហ្សកដានី គឺកម្ពុជា ចាញ់រហូតដល់ទៅ ៧-០ នៅក្រៅដី ។

បើធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមប្រទេសទាំង១០ ពោលគឺស្ថិតលើក្រុមជម្រើសជាតិឡាវ ឥណ្ឌូនេស៊ី នឹងព្រុយនេ ខណៈដែល ហ្វីលីពីន គឺស្ថិតនៅលេខ១ ឯថៃ ស្ថិតនៅលេខ ២ នឹងវៀតណាម ស្ថិតនៅលេខ៣ ៕  

ប្រភព៖ FIFA

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Messi ថា ក្នុងចំណោមពានទាំងអស់ មានតែមេដាយមាសអូឡាំពិកមួយទេ ដែលសំខាន់ជាងគេសម្រាប់ខ្លួន ព្រោះតែ...

អេស្ប៉ាញ៖ ពាក្យរិះគន់របស់អ្នកគាំទ្រមកកាន់ទម្រង់លេងរបស់ Lionel Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅតែបន្តមកទល់បច្ចុប្បន្ននេះ ខណៈម្ចាស់សាមីខ្លួន បានចេញមកបញ្ជាក់ថា ពាក្យរិះគន់ទាំងនោះមិនមានផលប៉ះពាល់អ្វីធំដុំទេសម្រាប់ខ្លួន។ នេះបើយោងតាមពាក្យសម្តីរបស់ Messi ថ្លែងកាន់សារព័ត៌មាន Esqurie របស់ប្រទេសអេស្ប៉ាញ។

ថ្លែងប្រាប់សារព័ត៌មាន Messi បានបញ្ជាក់ទៀតថា បើទោះជាមានការិះគន់យ៉ាងណាក៏ដោយ ក៏ខ្លួននៅតែបន្តខំប្រឹងលេងឲ្យក្រុមជម្រើសជាតិដដែល ពីព្រោះកីឡាករនីមួយៗសុទ្ធតែចង់បានជ័យជំនះជូនក្រុមរបស់ខ្លួន។

Messi បាននិយាយដូច្នេះថា «ពាក្យរិះគន់ដែលខ្ញុំទទួល គឺមិនមែនជាអ្វីៗដែលខ្ញុំត្រូវខ្វល់នោះទេ ព្រោះខ្ញុំបានដឹងច្បាស់ពីរឿងដែលបានកើតឡើង» ។

Messi បន្តទៀតថា «ខ្ញុំយល់ច្បាស់ណាស់ថាអ្នកគាំទ្រតែងតែចង់ឲ្យយើងជោគជ័យ ជាពិសេសនោះ គឺឈ្នះបានពានរង្វាន់សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែវាមិនងាយស្រួលនោះទេ ព្រោះមិនមែនតែយើងទេ ដែលចង់ឈ្នះនោះ ពោលគឺនៅមានក្រុមជម្រើសជាតិផ្សេងៗទៀត ដែលខំប្រឹងប្រែងចង់ឈ្នះ» ។ 

ពាក់ព័ន្ធនឹងរឿងពានរង្វាន់នេះដែរ Messi បានថ្លែងប្រាប់សារព័តមានឲ្យដឹងទៀតថា «ក្នុងចំណោមពានរង្វាន់ទាំងអស់ ពានដែលខ្ញុំឲ្យតម្លៃ និងមានសារៈសំខាន់ជាងគេ គឺមេដាយមាសអូឡាំពិក ឆ្នាំ២០០៨ ដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានឈ្នះ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន» ។

Messi បានប្រាប់ពីមូលហេតុថា «ព្រឹត្តការណ៍កីឡាអូឡាំពិក ៤ឆ្នាំមានម្តង ហើយមិនប្រាកដថា យើងបានលេងជាប់រហូតនោះទេ ព្រោះជាទូទៅក្រុមជម្រើសជាតិតែងតែផ្តល់សិទ្ធិខ្ពស់បំផុតទៅលើកីឡាករក្មេងៗ ឲ្យចូលរួមលេងកីឡាអូឡាំពិក» ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងប្រឈមនឹងក្តីបារម្ភ មិនបានឡើងទៅលេង World Cup នៅឆ្នាំក្រោយ ដោយសារតែ Messi ជាប់ពិន័យ៤ប្រកួត ស្របពេលដែលក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅក្នុងតារាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]