ថៃ៖ ក្មេងៗជនជាតិថៃមួយក្រុម ដែលមានឈ្មោះក្នុងក្រុមថា «DEKSORKRAO» កំពុងតែធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែទូទាំងពិភពលោក ដែលជាពិសេសនោះគឺអ្នកគាំទ្រ Kpop តែម្តង មានការចាប់អារម្មណ៍ទៅលើវីដេអូសម្តែងរបស់ពួកគេជាខ្លាំង ដោយសារតែការច្នៃប្រឌិតបែបកម្សាន្តថ្មី ព្រមជាមួយនឹងភាពបិុនប្រសប់របស់អ្នកកាត់តផងដែរ។

ជាការពិតណាស់ វីដេអូសម្តែងរបស់ក្មេងៗមួយក្រុមនេះ យើងឃើញថា ពួកគេបានថតសម្តែងបានយ៉ាងដូចបេះបិទ ទៅនឹងវីដេអូបទចម្រៀងដើមរបស់ក្រុមចម្រៀងKpopនារី Black Pink ដែលមានដូចជាបទ “Playing With Fire និង Whistle” ។ 

យ៉ាងណាមិញ បើទោះបីជាកាយវិការរបស់ពួកគេមើលទៅរៀងឆ្គង និងបែបកំប្លែងបន្តិច ក៏ព្រោះតែពួកគេនៅក្មេងពេកយ៉ាងណាក្តី ប៉ុន្តែក្រោយពីវីដេអូនេះត្រូវបានបង្ហោះជាសាធារណៈមក  ត្រូវបានទំព័រហ្វេសប៊ុកបរទេសជាច្រើន បានយកទៅផ្សព្វផ្សាយបន្ត ថែមទាំងទទួលបាននូវការកោតសរសើរ និងការទស្សនាយ៉ាងច្រើន ពីសំណាក់មហាជនថែមទៀតផង៕

ដូចនេះកុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត

ដោយឡែក សូមលើកយកព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីថ្មីៗនេះផងដែរ ទាក់ទងទៅនឹង តារាចម្រៀងស្រីសម្លេងពិរោះពោរពេញដោយមនោសញ្ចេតនា កញ្ញា សុគន្ធ និសា នឹងក្លាយខ្លួនជាគ្រូបង្វឹកប្រចាំកម្មវិធី «The Voice Kid Cambodia» ។

គួរឲ្យដឹងថា យោងតាមសេចក្តីប្រកាសរបស់ ផលិតកម្ម រស្មីហង្សមាស កាលពីថ្មីៗនេះ បានឲ្យដឹងថា កញ្ញា សុគន្ធ និសា លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា ដោយអ្នកទាំង៣នាក់នឹងក្លាយទៅជាគ្រូបង្វឹក ប្រចាំកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក គឺកម្មវិធី «The Voice Kid Cambodia» ដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខនេះហើយ។ យ៉ាងណាមិញ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះវត្តមានគ្រូបង្វឹកថ្មី កញ្ញា សុគន្ធ និសា ផងដែរ។

ចំពោះ កម្មវិធីប្រលងចម្រៀង «The Voice Kids» នេះគឺជាកម្មវិធីប្រលងចម្រៀងកុមារ ដ៏ល្បីកក្រើកលំដាប់ថ្នាក់ពិភពលោក ហើយពេលនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។ សម្រាប់អ្នកដែលទទួលបានជ័យលាភី នឹងបានអាហាររូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណើរកម្សាន្តនៅបរទេស សរុបជាទឹកប្រាក់ ១០០លានរៀល និងក្លាយជាតារាចម្រៀងអាជីព វ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាសថែមទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]