ជប៉ុន៖ ប្រិយមិត្តប្រាកដជាធ្លាប់បានទស្សនាហើយនូវវីដេអូរបស់ កីឡាករ ចាន់ វឌ្ឍនាកា បង្រៀនមិត្តរួមក្រុម Ryuto Otake និយាយភាសាខ្មែរ ដែលធ្វើអ្នកគាំទ្រជាច្រើនបានផ្ទុះសំណើច និងត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហើយនោះ លើកនេះ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា ត្រូវបានមិត្តរួមក្រុមរបស់ខ្លួន បង្រៀនឲ្យនិយាយភាសាជប៉ុនវិញម្តង ដោយអ្នកគាំទ្រម្នាក់ៗបាននាំគ្នាស្មានថា ប្រាកដជាមិត្តរួមក្រុមធ្វើបាប ចាន់ វឌ្ឍនាកា វិញម្តងហើយ។

ប៉ុន្តែយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិប Fujieda MYFC ចាន់ វឌ្ឍនាកា បានរៀននូវភាសាជប៉ុនចំនួន៦ពាក្យផងដែរដូចជា៖

Hidari = ឆ្វេង

Migi = ស្តាំ

Mae = មុខ

Ushiro = ក្រោយ

Ue = លើ

Sita = ក្រោម

ដូច្នេះ ចង់ដឹងថា ចាន់ វឌ្ឍនាកា រៀននិយាយជប៉ុនយ៉ាងណានោះ តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ចាន់ វឌ្ឍនាកា រៀននិយាយភាសាជប៉ុន៖

ចាន់ វឌ្ឍនាកា បង្រៀនមិត្តរួមក្រុមនិយាយភាសាខ្មែរ៖

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ស៊ុតចូលមួយគ្រាប់ឲ្យ Fijieda MYFC ប៉ុន្តែគ្រាន់ជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេស

ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា បានស៊ុតចូលមួយគ្រាប់ហើយឲ្យក្លិបរបស់ប្រទេសជប៉ុន Fujieda MYFC នៅក្នុងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុម Yokkaichi University ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្លិប Fujieda MYFC KHMER ។

ទាក់ទងនឹងការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសនេះដែរ ក្លិបដែលលេងនៅក្នុងលីកទី៣ របស់ជប៉ុន Fujieda បានយកឈ្នះទៅលើក្រុម Yokkaichi University ក្នុងលទ្ធផល ៧-២ ដោយតង់ទីមួយ Fujieda នាំមុខ ៣-០ មុន និងចូលដល់តង់ទីពីរ Fujieda ថែម៤គ្រាប់ទៀត ធ្វើឲ្យ៩០នាទីបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះទទួលបានជ័យជំនះ។

តែយ៉ាងណាមិញ នេះគ្រាន់តែជាការប្រកួតក្រៅផ្លូវការ ដកស្រង់បច្ចេកទេសតែប៉ុណ្ណោះ ដោយសារតែក្លិបត្រូវពង្រឹងសមត្ថភាពសម្រាប់កីឡាករនីមួយៗ ដើម្បីឲ្យពួកគេលេងយល់ចិត្តគ្នានៅក្នុងការប្រកួត ជាពិសេសការប្រកួតផ្លូវការនៅក្នុងលីក។

ដោយឡែកចំពោះ កីឡាករ ចាន់ វឌ្ឍនាកា វិញ បន្ទាប់ពីខកខាន និងអវត្តមានចំនួន៤ប្រកួតនៅក្នុងលីកក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅតែបន្តខំប្រឹងហ្វឹកហាត់បន្ថែមទៀតផងដែរ។

ក្នុងនោះទំព័រហ្វេសប៊ុក Fujieda MYFC KHMER ក៏បានលើកឡើងទាក់ទងនឹងបញ្ហានេះផងដែរថា «ការហ្វឹកហាត់ពិតជាសំខាន់ណាស់ចំពោះកីឡាករម្នាក់ៗ ជាពិសេសគឺកំលាំង និង ស្មារតី។ ទោះបីជាមិនបានចូលរួមប្រកួតក៏ដោយ វឌ្ឍនាកា នៅតែខំប្រឹងហាត់ជានិច្ច ដើម្បីវិស័យអោយបាល់ទាត់ខ្មែរមានការរីកចំរើនទៅមុខ» ។

គួរឲ្យដឹងទៀតដែរថា វឌ្ឍនាកា នឹងបានចូលលេងជាផ្លូវការក្នុងពេលឆាប់ៗនេះ ពីព្រោះភាពអំណត់ធ្មត់របស់អ្នកគាំទ្រ នឹងជួយឲ្យកីឡាកររូបនេះលេងបានល្អនៅក្នុងការប្រកួត។ នេះបើតាមការបកស្រាយបន្ថែមពី Fujieda MYFC KHMER៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]