ភ្នំពេញ៖ កន្លងមកប្រិយមិត្តធ្លាប់តែតាមដាន នូវកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia»ដែលមានកំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ អ្នកនាង ពេជ្រ សោភា រួមទាំងលោក ណុប បាយ៉ារិទ្ធ គឺជាគ្រូបង្វឹកបេក្ខជនប្រចាំកម្មវិធីប្រលងចម្រៀងមួយនេះ ដែលបានដំណើរការរយៈពេល២រដូវកាលមកហើយ។

ក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រមួយចំនួន ក៏ចង់ឃើញវត្តមាន តារាចម្រៀងស្រីសម្លេងពិរោះពោរពេញដោយមនោសញ្ចេតនា កញ្ញា សុគន្ធ និសា បង្ហាញមុខនៅក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពបែបនេះ ក្នុងនាមជាគ្រូបង្វឹកម្នាក់ផងដែរ។

មិនថាយ៉ាងណា បើយោងតាមសេចក្តីប្រកាសរបស់ ផលិតកម្ម រស្មីហង្សមាស កាលពីថ្មីៗនេះ បានឲ្យដឹងថា កញ្ញា សុគន្ធ និសា លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា ដោយអ្នកទាំង៣នាក់នឹងក្លាយទៅជាគ្រូបង្វឹក ប្រចាំកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក គឺកម្មវិធី «The Voice Kid Cambodia» ដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខនេះហើយ។ យ៉ាងណាមិញ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនៅលើបណ្តាញសង្គមពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះវត្តមានគ្រូបង្វឹកថ្មី កញ្ញា សុគន្ធ និសា ផងដែរ។

ចំពោះ កម្មវិធីប្រលងចម្រៀង «The Voice Kids» នេះគឺជាកម្មវិធីប្រលងចម្រៀងកុមារ ដ៏ល្បីកក្រើកលំដាប់ថ្នាក់ពិភពលោក ហើយពេលនេះក៏បានមកដល់ប្រទេសកម្ពុជាផងដែរ។ សម្រាប់អ្នកដែលទទួលបានជ័យលាភី នឹងបានអាហាររូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណើរកម្សាន្តនៅបរទេស សរុបជាទឹកប្រាក់ ១០០លានរៀល និងក្លាយជាតារាចម្រៀងអាជីព វ័យក្មេងកុងត្រាប្រចាំផលិតកម្ម រស្មីហង្សមាសថែមទៀតផង៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត កាលពីមួយរយៈកន្លងទៅនេះ រូបថតដ៏ស្រស់ស្អាតមួយសន្លឹក របស់តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ និសា បង្ហោះនៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់មិនសរសើរ ពីរូបសម្រស់របស់នាងមិនបាន។

ជាការពិតណាស់ ក្នុងរូបថតមួយសន្លឹកនេះ យើងសង្កេតឃើញថា កញ្ញា សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ឬដូចជាព្រះនាងនៅក្នុងរូបគំនូរយ៉ាងដូច្នោះដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា