ជារឿងពិតដែលពេលខ្លះអ្នកពិតជាមិនចង់បោះចោល ខោខូវប៊យសំណព្វចិត្តរបស់អ្នក ដែលចង្អៀតរួចទិញថ្មីឡើយ។ ដោយហេតុនេះហើយ ទើបថ្ងៃនេះ យើងនឹងលើកឡើងនូវតិចនិកដ៏ពិសេសៗជាច្រើន ជូនប្រិយមិត្តអ្នកអាន ដើម្បីប្រែសម្លៀកបំពាក់ចាស់ ប្រឡាក់ មកដូចជារបស់ថ្មីវិញ បានសឹងមិនគួរឲ្យជឿ។

ចង់ដឹងថាមានអ្វីខ្លះ សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. អ្នកអាចយកគូល័រទៀន (Crayon) មកគូសនៅតាម ខ្សែរ៉ូតដែលទាក់ ឬស្អិត ដើម្បីឲ្យមានភាពរអិលវិញ 

២. លាយទឹក ជាមួយនឹងក្រូចឆ្មារ អាចជួយកម្ចាត់ស្នាមប្រឡាក់ ដូចជាញើស និងការពារខោអាវមិនឲ្យហើរពណ៌បានទៀតផង

៣. ដាក់ស្រោមជើង ក្នុងស្បោងបោកខោអាវក្នុង ដើម្បីងាយរក នៅរាល់ពេលដាក់បោកក្នុងម៉ាស៊ីន

៤. ប្រសិនបើខ្សែអាវរបូត អ្នកអាចប្រើទុយោ ស៊កបានយ៉ាងស្រួល

៥. ...បើមិនដូច្នោះទេ អ្នកអាចប្រើ ម្ជុលខ្ទាស់ក៏បាន

៦. អ្នកអាចកម្ចាត់ព្រុយ លើសម្លៀកបំពាក់បានយ៉ាងងាយ ដោយប្រើប្រដាប់កោរពុកមាត់

៧. នៅរាល់ពេលបោកគក់សម្លៀកបំពាក់ អ្នកគួរចាក់ទឹកខ្មេះចូល កន្លះកែវ ដើម្បីការពារសម្លៀកបំពាក់ កុំឲ្យហើរពណ៌

៨. ប្រសិនបើសម្លៀកបំពាក់របស់អ្នកជាប់ របស់ស្អិត ដូចជាស្ករកៅស៊ូ នោះអ្នកគ្រាន់តែដាក់វាឲ្យកក រួចឆ្កឹះចេញបានយ៉ាងស្រួល

៩. រីឯ ម្សៅហ៊ុយវិញ អាចកម្ចាត់ស្នាមប្រឡាក់ភក់ ឬខ្លាញ់ផ្សេងៗបានយ៉ាងអស្ចារ្យ

១០. ប្រសិនបើ សម្លៀកបំពាក់ប្រឡាក់ទឹកប៊ិច អ្នកគ្រាន់តែយក ទឹកលាងដៃ (Hand sanitizer) ចាក់ពីលើ រួចទុកចោល ១០ នាទីជាការស្រេច

១១. សម្រាប់ស្នាមប្រឡាក់ដីវិញ គឺគ្រាន់តែយកសាប៊ូធម្មតា ១ ស្លាបព្រាបាយ លាយជាមួយសារធាតុ hydrogen peroxide ២ ស្លាបព្រាបាយ រូចចាក់ល្បាយលើស្នាមប្រឡាក់ ទុកចោល ១០ នាទី ជាការស្រេច

១២. ដាក់កញ្ចប់តែដែលប្រើរួច ចូលទៅក្នុងស្បែកជើង ដើម្បីកម្ចាត់ក្លិនមិនល្អចោល (កុំដាក់ចោលយូរពេក)

១៣. ប្រសិនបើគ្រឿងតុបតែងមុខ ធ្វើឲ្យប្រឡាក់ខោអាវរបស់អ្នក ដោយប្រើ គ្រីមកោរពុកមាត់មកបាញ់ពីលើ រួចសម្អាតចេញតាមក្រោយ គឺរួចស្រេច

១៤. ក្នុងករណីអ្នកស្លៀកខោខូវប៊យសំណព្វចិត្តលែងចូល (តូចពេក) អ្នកអាចដេរបន្ថែមសាច់ខោ ដូចរូបភាពខាងក្រោម៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត​៖

នារីៗដែលស្លៀកសម្លៀកបំពាក់ប្រភេទនេះ ពិតជាមានភាពស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកមនុស្សជុំវិញបាន លើសពីការស្មាន!

យោងទៅតាមការស្ទង់មតិរបស់គេហទំព័រ Who What Wear បានបង្ហាញឲ្យដឹងពី ប្រភេទសម្លៀកបំពាក់របស់នារីមួយចំនួន ដែលអាចបង្កើនភាពទាក់ទាញ ក្នុងក្រសែភ្នែកមនុស្ស ជាពិសេសបុរសៗតែម្តង។

គួរបញ្ជាក់ផងដែរថា សម្លៀកបំពាក់ទាំងនោះ ហាក់ដូចជា មានភាពសាមញ្ញៗមែនពិត ប៉ុន្តែវាពិតជាមានភាពស្រស់ស្អាត និងទាក់ទាញខ្ពស់។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. រ៉ូបពណ៌ខ្មៅ ៖ នារីៗដាច់ខាតគួរតែមានរ៉ូបពណ៌ខ្មៅមួយទុក ពីព្រោះវាជាសម្លៀកបំពាក់ ដែលជួយឲ្យអ្នកមានភាពលេចធ្លោរ និងថ្លៃថ្នូរ មិនថាក្នុងកម្មវិធីពិសេសៗ ឬស្លៀកធម្មតាៗឡើយ។

២. ស្បែកជើងកែង ៖ នារីៗយើងពិតជាមិនអាចខ្វះស្បែកជើងកែងបានទេ ជាពិសេស ក្នុងឱកាសពិសេសៗ ពីព្រោះវាជួយឲ្យអ្នកមានរាងខ្ពស់ស្អាត ព្រមទាំងមើលឃើញជើងវែង ស្លីម ស្អាតថែមទៀត។

៣. សម្លៀកបំពាក់ពណ៌ក្រហម ៖ សម្លៀកបំពាក់ពណ៌ក្រហម ដែលមានលើខ្លួននារីៗ គឺជាភាពទាក់ទាញមួយ ដែលមិនអាចខ្វះបានដូចគ្នា ហើយសូម្បីតែអ្នកវិទ្យាសាស្រ្ត ក៏បានលើកឡើងដូចនេះដែរ។

៤. អាវអត់ស្មា ៖ អាវ ឬ រ៉ូប ដែលគ្មានស្មាក៏ជាភាពទាក់ទាញមួយដែរ សម្រាប់សុភាពនារីយើង ពីព្រោះវាបង្ហាញពីភាពជាមនុស្សស្រី និងភាពស៊ិចស៊ីមួយកម្រិត។

៥. រ៉ូបរឹបរាង ៖ រ៉ូបរឹបរាង ប្រភេទកជ្រៅ និងខ្លីលើជង្គង់ ជាប្រភេទរ៉ូប ដែលជួយឲ្យអ្នកអាចបង្ហាញរាងរបស់អ្នកបានច្បាស់ ព្រមទាំងមានភាពស៊ិចស៊ី និងទាក់ទាញខ្លាំង។

៦. អាវធំស្បែក ៖ ប្រភេទអាវធំស្បែកនេះ គឺជាសម្លៀកបំពាក់ដែលនារីៗយើងគួរតែមាន ជាពិសេសទោះបីជាតុបតែងខ្លួនបែបសាមញ្ញៗ ក៏មានភាពឡូយឆាយដែរ។

៧. សម្លៀកបំពាក់មានប៉ាក់ ៖ ជាក់ស្តែងសម្លៀកបំពាក់បែបនេះ អាចបញ្ជាក់ពីភាពផ្អែមល្ហែម និងស៊ិចស៊ីព្រមជាមួយគ្នា។

៨. អាវបង្ហាញសាច់ខ្នង ៖ មិនថាជាអាវ ឬជារ៉ូបនោះទេ ការដែលបង្ហាញសាច់ខ្នងបែបនេះ គឺបញ្ជាក់ពីភាពទាន់សម័យ ឡូយឆាយ និងសំខាន់បំផុតគឺ ស៊ិចស៊ី។

៩. ខោខូវប៊យ ជាមួយនឹងអាចយឺតពណ៌ស ៖ ជួនកាល ភាពសាមញ្ញជាភាពស្រស់ស្អាតបំផុត។ ត្រឹមតែអាវយឺតពណ៌ស ជាមួយនឹងខោខូវប៊យ ក៏អាចជួយឲ្យអ្នកមានភាពស្រស់ស្អាតប្លែកបានដែរ។

១០. សម្លៀកបំពាក់កីឡា ៖ វាជាការពិតដែលបុរសៗភាគច្រើន ចូលចិត្តនារីៗ ដែលស្លៀកពាក់សម្លៀកបំពាក់កីឡា ធ្វើលំហាត់ប្រាណ ហើយបែកញើសតិចៗ ពីព្រោះមើលទៅមានភាពស៊ិចស៊ីមួយបែប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]