មីយ៉ាន់ម៉ា៖ ជើងឯកលីកកំពូលកម្ពុជារដូវកាលមុន ក្លឹបបឹងកេតអង្គរ បានទទួលទ្ធផលត្រឹម ១-១ ទល់នឹងក្រុមម្ចាស់ផ្ទះ Magwe FC របស់មីយ៉ាន់ម៉ា នៃការប្រកួតទី៤ ក្នុងពូលF វគ្គសន្សំពិន្ទុពានរង្វាន់ AFC Cup កាលពីម្សិលមិញ។

គ្រាប់បាល់ទី១ ធ្វើឡើងដោយខែ្សប្រយុទ្ធ ឃួន ឡាប៉ូរ៉ាវី ក្នុងនាទី៦១ បន្ទាប់ពីតង់ទីមួយ ក្រុមទាំងពីរ គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ 

ក្រោយពីបឹងកេតនាំមុខបានត្រឹមមួយនាទី ពោលគឺក្នុងនាទី៦២ ក្រុមម្ចាស់ផ្ទះ ក៏បានតាមស្មើវិញដោយកីឡាករ Sekou Sylla ។ 

ដោយឡែក ខែ្សការពារ រស់ សំអឿន របស់បឹងកេតវិញ ដែលជានិច្ចកាល លេងនៅតំបន់ការពារស្ដាំ បានមានឱកាសដ៏ល្អមួយនៅក្នុងការស៊ុតបញ្ចូលទីឲ្យក្រុមភ្ញៀវរកបានជ័យជំនះទៅហើយនៅនាទី៦៣ បន្ទាប់ពីការបញ្ចូលបាល់យ៉ាងស្អាតពីប្រធានក្រុម ប៉ូរ៉ាវី ប៉ុន្តែបែរជាធើ្វមិនបានសម្រេចទៅវិញ ដោយស៊ុតទៅខាងស្ដាំ បុកនឹងខែ្សការពាររបស់ក្រុម Megwe ខ្ទាតចេញទៅខាងក្រៅ។ 

រស់ សំអឿន មានការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីធើ្វមិនបានសម្រេច ព្រោះបើសិនជាអាចស៊ុតចូលនោះ កីឡាកររូបនេះ នឹងជួយឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា រកបាន៣ពិន្ទុ ដ៏មានសារៈសំខាន់ ក្នុងការការប្រកួតមួយនេះផងដែរ។ 

រស់ សំអឿន បាននិយាយទាំងសោកស្តាយថា៖ «ខ្ញុំពិតជាសុំទោសក្នុងការធើ្វមិនបានសម្រេច បន្ទាប់ពីការបោះបាល់យ៉ាងស្អាតពី ឃួន ឡាប៉ូរ៉ាវី។ ការស៊ុតរបស់ខ្ញុំ បានប៉ះនឹងជើងរបស់កីឡាករក្រុម Magwe FC ហើយខ្ទាតចេញទៅក្រៅ»។ 

ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ២៣ឆ្នាំ ក៏មានការសប្បាយរីករាយផងដែរ ក្នុងការរកបាន ១ពិន្ទុ ក្រៅផ្ទះ។ រូបគេបានបន្ដថា៖ «ខ្ញុំមានការសោកស្ដាយ ដែលមិនអាចស៊ុតយកជ័យជំនះឲ្យក្រុម តែយ៉ាងហោចណាស់ ក៏យើងអាចរកបាន ១ពិន្ទុ ឲ្យប្រទេស នឹងអ្នកគាំទ្ររបស់យើងដែរ»។ 

បន្ទាប់ពីលទ្ធផលស្មើនេះ ក្រុមបឹងកេតអង្គរ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល F ដោយក្នុងនោះ ឈ្នះបាន១ដង ស្មើ១ដង នឹងចាញ់២ដង បន្ទាប់ពីប្រកួតបាន ៤ដង នៃការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់ AFC Cup ៕

ប្រភព៖ The Morning

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Messi ស៊ុត២គ្រាប់ជួយ Barcelona ឈ្នះ ៣-០ យប់មិញ ខណៈ Real នៅតែបន្តឈរលេខ១

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបន្ដជ័យជំនះរបស់ខ្លួនកាលពីយប់មិញ បន្ទាប់ពីបានបំបាក់ក្រុម Sevilla ៣-០ ខណៈដែលក្រុមគូប្រជែង Real Madrid ក៏ទទួលបានជ័យជំនះរបស់ខ្លួនដូចគ្នាទៅលើក្រុម Leganes ក្នុងលទ្ធផល ២-៤ ។ 

៣គ្រាប់របស់ក្រុម Barcelona ប្រើពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ពោលគឺគ្រាប់បាល់ទាំងបីនោះរកបានដោយខ្សែប្រយុទ្ធឆ្នើម Luis Suarez នៅនាទីទី២៥ និង Lionel Messi រកបាននៅនាទី ២៨ នឹង ៣៣។

ចំណែក Real Madrid វិញរកបាន ៣គ្រាប់ដំបូងនៅនាទី ១៥, ១៨ និង ២៣ ដោយកីឡាករ James Rodriguez និង ខែ្សប្រយុទ្ធ Alvaro Morata។ ក្រោយរកបាន៣គ្រាប់ ក្រុមម្ចាស់ផ្ទះបានវាយបក២គ្រាប់សងវិញភា្លមៗ ដោយកីឡាករ Gabriel និង Neves នៅទី៣២ និង៣៤។ ចូលដល់តង់ទី២ Morata រកបានមួយគ្រាប់ទៀតដែលជាគ្រាប់ទី៣ របស់រូបគេក្នុងការប្រកួត ធើ្វឲ្យចប់ការប្រកួត Real Madrid យកឈ្នះ Leganes ដោយលទ្ធផល ២-៤ បន្ដឈរកំពូលតារាង Laliga ខណៈដែល Barcelona នៅតែបន្ដឈរលេខ២ ដដែល ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]