ភ្នំពេញ៖ បន្ទាប់ពី តារាសម្តែងស្រី អ្នកនាង ភិន សុដាលីស សម្រាលបានកូនស្រីរួចមក បានធ្វើឲ្យ រឿងរ៉ាវរវាងនាង និង លោក ប៉ែន ចំរ៉ុង ស្ងប់ស្ងាត់ទៅវិញផងដែរ ដែលបច្ចុប្បន្ន គេកំពុងតែ ចាប់អារម្មណ៍តែរឿងមុខមាត់ ដ៏គួរឲ្យស្រលាញ់ របស់កូនស្រីនាង តែប៉ុណ្ណោះ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក អ៊ិន សុភិន បានប្រកាសថា នឹងចាក់បញ្ចាំងរឿង «អាមោកលក់ម៉ាំ» ដែលមាន លោក ប៉ែន ចំរ៉ុង ដើរជាតួឯក​ ជាមួយនឹង កញ្ញា ជីជី។

ពាក្យសម្តីរបស់ លោក អ៊ិន សុភិន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលកាលពីមុន លោក បានប្រកាសថា រឿងដែលមានមុខ លោក ប៉ែន ចំរ៉ុង គឺបិទចោល មិនចាក់បញ្ចាំងដាច់ខាត ទោះជាត្រូវខាតលុយយ៉ាងណាក៏ដោយ តែបែរថ្មីៗ រូបលោក បានផ្លាស់ប្តូរទាំងស្រុង ដោយសម្រចចិត្តចាក់បញ្ចាំងរឿង គ្រប់រោងកុន ចាប់ពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៧ តទៅ នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានឲ្យដឹង។

ក្នុងនោះលោក អ៊ិន សុភិន ក៏បានបញ្ជាក់ថា មូលហេតុដែល លោក ដាក់បញ្ចាំងរឿងនេះ មកពី ស្តាយសាច់រឿង ដោយសារតែរឿងនេះ ជារឿងមួយបានសម្រិតសម្រាំងយ៉ាងល្អ ដែលលោក យល់ថា បើបោះចោលគួរឲ្យស្តាយណាស់។

ប៉ុន្តែទោះបីជារឿង របស់លោក ប៉ែន ចំរ៉ុង ត្រូវចាក់បញ្ចាំងជាផ្លូវការក៏ដោយ ក៏មិនមែនមានន័យថាត្រូវរ៉ូវគ្នានោះទេ ហើយចំពោះថ្ងៃដាក់សម្ពោធ ក៏លោក អ៊ិន សុភិន មិនអាចឆ្លើយបានទេថា នឹងផ្តល់កិត្តិយស ឲ្យលោក ប៉ែន ចំរ៉ុង បង្ហាញមុខ ក្នុងនាមជាតួឯកក្នុងរឿងដែរ ឬក៏អត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង