ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់មួយដែលបណ្តាល ឲ្យរបាំងថ្មចែកទ្រូង ផ្លូវបីកំណាត់បាន បាក់បែក ខ្ទេចខ្ទី ក្នុងខណៈដែល បុរសម្នាក់បើករថយន្ត ធុនធំមួយគ្រឿង ហើយវ៉ាម៉ូតូរួចជ្រុលទៅ បុករបាំងថ្ម ពេញទំហឹងតែម្តង នៅចំណុចមុខផ្ទះលេខ ៦៨ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ២២និង ៣០នាទីយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១២ ។ ករណីនេះមិនបណ្តាលឲ្យ មនុស្សណា ម្នាក់រងរបួស ធ្ងន់ធ្ងរឡើយ ។

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យ ដឹងថាមុនពេលកើតហេតុ គេបានឃើញ រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ បានបើកបរក្នុងទិសដៅ ពីកើតទៅលិចតាម បណ្តោយ ផ្លូវវេងស្រេង ក្នុងល្បឿន យ៉ាងលឿន ។ លុះមក ដល់ចំណុចកើតហេតុ ខាងលើនេះរថយន្ត បង្កហេតុបានវ៉ា ជាមួយនិងម៉ូតូ មួយគ្រឿង ដែលកំពុងជិះស្របគ្នានោះ បណ្តាលឲ្យជ្រុលល្បឿន គេចមិនផុត ក៏បុករបាំង ថ្មចែកទ្រូងផ្លូវពេញ ទំហឹង លាន់លឺសូរដូចរន្ទះ ដែលបណ្តាលឲ្យរបាំងថ្ម ចែកទ្រូងផ្លូវបាក់ អស់ចំនួន បីកំណាត់  និងរថយន្តរងការ ខូចខាតផ្នែកខាងមុខ ។ ប៉ុន្តែក្នុង ហេតុការណ៍ នេះមិនបណ្តាលឲ្យមនុស្ស ណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ។   

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការ សម្រប សម្រួល ឲ្យភាគី រថយន្តបង្កហេតុចេញថ្លៃ ខូចខាតដល់ម្ចាស់ផ្លូវវិញ ព្រោះផ្លូវនោះជា ផ្លូវឯកជន៕

Photo by DAP-News

Photo by DAP-News

ដោយ ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]