ជប៉ុន៖ ថ្មីៗនេះ តារាចម្រៀងនារីជប៉ុន បានរំលេចនូវរូបថតអាហារ របស់ពួកគេ ដែលមានសភាពតិចខ្លាំងមែនទែន ដោយមានត្រឹមតែបាយមួយកូនចានតូច និងសាច់១ដុំតូចតែប៉ុណ្ណោះ។ ទាំងនេះបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំង មិននឹកស្មានថា ពួកគេគ្រាន់តែញុំាអាហារតែប៉ុណ្ណឹងសោះ ប៉ុន្តែពួកគេមានកម្លាំងរាំច្រៀងនៅលើឆាកបានជាធម្មតាសឹងមិនគួរឲ្យជឿ។

ជាការពិតណាស់ មិនថាតែតារាចម្រៀង កូរ៉េ Kpop ឬក៏ តារាជប៉ុននោះទេ គឺពួកគេត្រូវតែគ្រប់គ្រងទម្ងន់របស់ពួកគេឲ្យបានល្អបំផុត ដើម្បីរក្សារូបភាពជាស្រីស្អាតនៅមុខ អ្នកគាំទ្រជានិច្ច។

ដោយឡែក ងាកមកអាហារដែលតារាស្រីទាំងនេះបរិភោគវិញម្តង ដោយក្នុងនោះមានសំណួរចោទសួរជាច្រើនពីសំណាក់មហាជន ដោយពួកគេបានឆ្ងល់ថា តើតារាទាំងនេះមិនឃ្លានទេឬ? តើពួកគេអាចរស់នៅបានដោយរបៀបណា…..? ហើយពេលសម្តែងពួកគេមិនដួលសន្លប់ទេឬ?។

មិនថាយ៉ាងណា តារាជប៉ុនទាំងនេះ ពួកគេដាក់សម្ពាធតឹងរឹងណាស់ទៅលើរបបអាហាររបស់ពួកគេ គឺដូចគ្នាទៅនឹងតារាKpopដែរ ហើយរាល់ពេលដែលពួកគេឃ្លានម្តងៗ គឺពួកគេតែងតែព្យាយាមគ្រប់គ្រងខ្លួនឯងជានិច្ច៕

រូបភាពខាងក្រោមនេះ បានមកពីសមាជិក NMB48 ក្រុម M សមាជិក AKB48 ក្រុម A និងតារាស្រី Miru Shiroma ព្រមទាំងតារាជប៉ុនស្រីជាច្រើនរូបទៀត៖  

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]