អ្នកត្រូវតែដឹងថា ជាតិខ្លាញ់ ដែលកកជាប់នៅតាមសាច់ពោះរបស់អ្នក អាចបង្កឲ្យមានបញ្ហាសុខភាពមួយចំនួនដូចជា ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងបញ្ហាសម្ពាធឈាម។

ដោយហេតុនេះហើយ ថ្ងៃនេះ យើងនឹងលើកនូវនូវភេសជ្ជៈ ធ្វើឡើងពីគ្រឿងផ្សំតែ ៥ មុខប៉ុណ្ណោះ ដែលអាចជួយបង្កើនល្បឿនរំលាយអាហារ សម្អាតពោះវៀន បញ្ចេញចោលនូវជាតិពុល ព្រមទាំងកាកសំណល់ផ្សេងៗពីរាងកាយ ជាពិសេស នៅត្រង់បរិវេណពោះតែម្តង។ 

គ្រឿងផ្សំមានដូចជា ៖

• ក្រូចឆ្មារមួយផ្លែ

• ជីវ៉ាន់ស៊ុយ ហាន់ប្រមាណជាមួយពែង

• ខ្ញីម៉ដ្ឋ មួយស្លាបព្រាបាយ

• ទឹកខ្មេះប៉ោម (Apple Cider Vinegar) មួយស្លាបព្រាបាយ

• ម្សៅឈើក្រអូប cinnamon មួយស្លាបព្រាកាហ្វេ (មិនចាំបាច់ដាក់ក៏បាន)

• ទឹកឆ្អិនកន្លះលីត្រ 

អ្នកគ្រាន់តែលាយគ្រឿងផ្សំ ខាងលើចូលគ្នា (ឬកិនក្រឡុកចូលគ្នា) រួចទទួលទានមុនពេលចូលគេងជាការស្រេច។ នៅពេលដែលអ្នកភ្ញាក់ឡើង រៀងរាល់ព្រឹកនោះ អ្នកនឹងមានអារម្មណ៍ថា ស្រកជាតិខ្លាញ់អស់យ៉ាងច្រើនជាក់ជាមិនខាន។ មិនយូរទេ អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផល លើសពីការរំពឹងទុក ដែលបានពីភេសជ្ជៈនេះ!

***បញ្ជាក់*** ភេសជ្ជៈខាងលើនេះ នឹងគ្មានប្រសិទ្ធភាពនោះទេ ប្រសិនបើអ្នកមិនធ្វើការហាត់ប្រាណ និងទទួលទានអាហារមិនផ្តល់សុខភាពល្អ។ វាគ្រាន់តែជាភេសជ្ជៈ ដែលជួយឲ្យអ្នកកម្ចាត់ជាតិខ្លាញ់ និងស្រកទម្ងន់បាន លឿនជាងធម្មតាប៉ុណ្ណោះ៕ 

ប្រភព៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ទទួលទានភេសជ្ជៈនេះ មួយថ្ងៃតែ ៣ ស្លាបព្រាបាយ ក៏អាចកម្ចាត់ជាតិខ្លាញ់ និងកូឡេស្តេរ៉ូល បានយ៉ាងមានប្រសិទ្ធភាព សឹងមិនគួរឲ្យជឿ!

មនុស្សជាច្រើន តែងតែព្យាយាម កម្ចាត់ជាតិខ្លាញ់ ដោយការតមអាហារជាចំបង ប៉ុន្តែបែរជាមិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ។

ហេតុនេះទើបយើងនឹងលើកយកនូវភេសជ្ជៈមួយប្រភេទ ដោយប្រើខ្ទឹមស ជាគ្រឿងផ្សំសំខាន់ ដែលអាចជួយសម្អាតឈាម ពង្រឹងប្រព័ន្ធការពាររាងកាយ និងការពារជំងឺយាយីផ្សេងៗថែមទៀត។ ជាពិសេស ភេសជ្ជៈនេះ នឹងជួយបង្កើនល្បឿនរំលាយអាហារ ព្រមទាំងកម្ចាត់ជាតិខ្លាញ់ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ តោះតាមដាន របៀបធ្វើ ដូចខាងក្រោមនេះ ៖

គ្រឿងផ្សំ ៖

• ស្រាក្រហម កន្លះលីត្រ

• ខ្ទឹមស ១២ ក្លែប (ឬ ១២ កំពឹស)

របៀបធ្វើ ៖

បកសំបក ខ្ទឹមស ទាំងនោះឲ្យស្អាតអស់ រួចទុកវាក្នុងក្រឡកែវមួយ សឹមចាក់ស្រាក្រហមចូល។ បន្ទាប់មកបិទគម្រប រួចទុកវាហាលថ្ងៃចោល ២ សប្តាហ៍ ព្រមទាំងឧស្សាហ៍ក្រឡុកវាម្តងម្កាលផង។ ២ អាទិត្យក្រោយមក ចាក់ទឹករបស់វា ចូលក្នុងដបមានពណ៌ងងឹតណាមួយ ជាការស្រេច។ អ្នកអាចទទួលទានមួយថ្ងៃ ៣ ស្លាបព្រាបាយ រយៈពេលមួយខែ (រៀងរាល់ ៦ ខែធ្វើការទទួលទានម្តងទៀត) អ្នកនឹងសង្កេតឃើញពី រូបរាងដ៏ខុសប្លែក របស់អ្នកជាក់ជាមិនខាន។

# គួរបញ្ជាក់ផងដែរថា ខ្ទឹមស ជាភ្នាក់ងារប្រឆាំងនឹងបាក់តេរី អាចព្យាបាល និងទប់ស្កាត់ ការឆ្លងមេរោគ និងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ជាងនេះទៅទៀត វាជួយកាត់បន្ថយសម្ពាធឈាម ទប់ស្កាត់ជំងឺសរសៃឈាមបេះដូង និងបន្ថយកម្រិតកូឡេស្តេរ៉ូលបានថែមទៀត។ សម្រាប់ ស្រាក្រហមវិញ អាចជួយឲ្យរាងកាយ មានសុខភាពល្អ និងរក្សារូបរាង បានយ៉ាងល្អឥតខ្ចោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]