មានរឿងដែលគូរអោយសង្ស័យមួយហើយក៏ជារឿងមួយ សិ្ថតក្នុងការតាមដានរបស់ប៉ូលីសនៅទីក្រុងSeattle គឺគេប្រទះឃើញមានសាកសពបុរសចិញ្ចឹមជ្រូកម្នាក់ត្រូវ ជ្រូកស៊ី។ តាមប្រភពព័ត៌មានTHE ANGELAS NEWS បាននិយាយ ថា បុរសចិញ្ចឹមជ្រូកTerryVance Garner វ័យ៦៩ ឆ្នាំបានដេកដូលស្លាប់នៅក្នុងកន្លែងចិញ្ចឹម ជ្រូក របស់គាត់។ ក្រុមប៉ូលីសដែលទទួលការស៊ើបអង្កេត រឿងក្ដីនេះនៅមិនទាន់មានការបកស្រាយ ឬមានភស្ដុតាង បញ្ជក់ពី មូលហេតុស្លាប់របស់Garner បានទេ គ្រប់យ៉ាងគឺ សិ្ថតក្នុងការសង្ស័យថាជ្រូកជាឃាតករ ឬ គាត់ដួលសន្លប់ ស្លាប់ដោយសារគាំងបេះដូងដោយខ្លូនឯង គេគ្រាន់ តែដឹងថាសាកសពរបស់បុរសម្នាក់នោះត្រូវជ្រូក នោះស៊ីស្ទើរតែទាំងអស់។ ក្រុមគ្រួសារ របស់សាកសពបាន និយាយថា Garner បានបាត់ខ្លូនជាច្រើនម៉ោងពេល ដែលគេទៅអោយចំនីជ្រូក។ ភ្នាក់ប៉ូលីសម្នាក់ដែលជា មន្រ្ដីថ្មីទទួលសំនុំរឿងនេះ គេបាននិយាយថាសាកសពរបស់ Garner ត្រូវបែកជា បំនែក រាយពាសពេញដី ដោយ ការស៊ីរបស់ជ្រូក លើសពីនេះគាត់និយាយថាការ ស្លាប់អាចមកពីជ្រូក បុកGarnerពីក្រោយបណ្ដាលអោយ ដូលសន្លប់ ព្រោះមើលតាមរូបរាងនិងទំហំរបស់ជ្រូកចិញ្ចឹម ដ៏ធំ ដែលទម្ថន់ដល់ទៅ ៤០០ផោន ស្នើនិង ១៨១គីឡូក្រាមគឺអាចបុកមនុស្សអោយដូលសន្លប់បាន។ បងប្រុសរបស់អ្នកស្លាប់បាននិយាយអោយដឹងថា Garner ជាមនុស្សដែលស្រលាញ់សត្វ ហើយគេចិញ្ចឹមជ្រូក មិនមែនសំរាប់លក់នោះទេ។ ចុងក្រោយគ្រប់យ៉ាងគឺស្ថិតក្នុងការតាមដាន និងសង្ស័យ លើការស្លាប់ដ៏ចំលែកនេះ។ 

ដោយ TD

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]