ភ្នំពេញ៖ ចូលមកដល់ដើមខែមេសានេះ តារាសម្តែងស្រីល្បីៗ២ដួងគឺ កញ្ញា ដួង ម៉ានិច និងអ្នកនាង ភិន សុដាលីស ត្រូវបានមិត្តភក្តិនៅក្នុងពិភពសិល្បៈ និងក្រៅពិភពសិល្បៈធ្វើ Surprise ថ្ងៃខួបកំណើតឱ្យយ៉ាងសប្បាយរីករាយ ប៉ុន្តែប្លែកពីគ្នានៅត្រង់បរិយាកាសខុសគ្នា។

ដោយតារាសម្តែងស្រី ភិន សុដាលីស ត្រូវបានមិត្តភក្តិ និងក្រុមការងារជាមួយគ្នាធ្វើការ Surprise ខួបកំណើតឱ្យនាងនៅក្នុងផ្ទះ ដោយសារតែកាលពីយប់មិញមានប្លង់ ថតរហូតដល់យប់ជ្រៅ ប៉ុន្តែក៏មានការជូនកាដូជាវត្ថុអនុស្សាវរីយ៍ជាច្រើន ។

ចំណែកឯកញ្ញា ដួង ម៉ានិច វិញ បានធ្វើខួបកំណើតជាលើកដំបូងរបស់ខ្លួននៅក្នុងភោជនីយដ្ឋានមួយ ដោយមានការចូលរួមអបអរសាទរ ពីសំណាក់តារាប្រុសស្រីល្បីៗនៅក្នុងស្រុកជាច្រើននាក់ផងដែរ។

គួរឱ្យដឹងដែរថា ឆ្នាំនេះកញ្ញា ដួង ម៉ានិច មានវ័យ២៧ឆ្នាំហើយ ឯការ Surprise ថ្ងៃខួបកំណើតរបស់នាង គឺមានជាបន្តបន្ទាប់ពីសំណាក់មិត្តភក្តិ។ តែថ្ងៃកំណើតរបស់នាងពិតប្រាកដ គឺថ្ងៃទី៥ខែមីនានេះតែម្តង។  រីឯអ្នកនាង ភិន សុដាលីស មានថ្ងៃកំណើតនៅថ្ងៃទី៤ខែមីនា កាលពីម្សិលមិញនេះ៕

តោះទស្សនាកម្រងរូបភាពរបស់តារាស្រីទាំង២ដួង ដូចខាងក្រោម៖ 

១. ខួបកំណើត អ្នកនាង ភិន សុដាលីស៖

ភិន សុដាលីស

២. ខួបកំណើត កញ្ញា ដួង ម៉ានិច៖

ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស