រាល់អាហារទាំងអស់ គឺសុទ្ធតែល្អសម្រាប់សុខភាព ប្រសិនបើអ្នកទទួលទានក្នុងកម្រិតសមល្មមត្រឹមត្រូវ។ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកគួរតែមកស្គាល់ ប្រភេទអាហារមួយចំនួន ដែលអាចបំផ្លាញប្រព័ន្ធរាងកាយរួមទាំង “ភាពវៃឆ្លាត” របស់អ្នកសន្សឹមៗ ដោយមិនដឹងខ្លួនថែមទៀតផង។

ចង់ដឹងថាមានប្រភេទអាហារអ្វីខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. ស្ករចំរាញ់ ៖ មនុស្សមួយចំនួនច្រើនប្រើប្រាស់ស្ករកញ្ចប់ ជាជាងស្ករធម្មតា ព្រោះវាអាចជួយឲ្យស្រកទម្ងន់បានមួយផ្នែក។ ប៉ុន្តែជាក់ស្តែង អ្នកមិនដឹងទេថា វាអាចបំផ្លាញខួរក្បាល និងកាត់បន្ថយភាពវៃឆ្លាតរបស់អ្នកបាន ដោយមិនដឹងខ្លួន។

២. ជាតិនីកូទីន ៖ ជាការពិតណាស់ នីកូទីន មិនមែនជាសារធាតុល្អនោះទេ។ វាអាចរារាំងលំហូរឈាម លំហូរគ្លុយកូស និងលំហូរអុកស៊ីសែនក្នុងរាងកាយ។ ជាងនេះទៅទៀត វាអាចបណ្តាលឲ្យអ្នកឆាប់ចាស់ ធុំក្លិនមាត់ រហូតកើតជំងឺមហារីកសួត និងបាត់បង់អស់នូវភាពវៃឆ្លាត។

៣. គ្រឿងស្រវឹង ៖ ដូចដែលមនុស្សមួយចំនួនដឹងរួចមកហើយ គ្រឿងស្រវឹង អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងបញ្ញាខួរក្បាលរបស់អ្នក។ វាអាចបង្កជារោគសញ្ញាទូទៅមួយឈ្មោះ “Brain fog” ដែលអ្នកមិនអាចចងចាំឈ្មោះវត្ថុប្រើប្រាស់មួយចំនួន ហើយជួនកាលមិនដឹងថា កំពុងតែស្ថិតនៅក្នុងសុបិន ឬពិភពលោកពិតយ៉ាងណានោះទេ។

៤. ផលិតផលមានជាតិស្ករ (Fructose) ៖ អ្នកគួរតែចៀសវាង ការទទួលទានរបស់ដែលមានជាតិស្ករ “fructose” ខ្ពស់ ពីព្រោះវាអាចបណ្តាលឲ្យមានបញ្ហាសរសៃប្រសាទ និងបំផ្លាញការចងចាំរបស់អ្នក។ ជាពិសេសវាអាចរំខានដល់សមត្ថភាពក្នុងការរៀនរបស់មនុស្សថែមទៀតផង។

៥. អាហារមិនល្អសម្រាប់សុខភាព ឬ Junk Food ៖ ការសិក្សាមួយពី University of Montreal បានបង្ហាញថា អាហារប្រភេទ junk foods នេះអាចផ្លាស់ប្តូរសារធាតុគីមីផលិត Dopamine ក្នុងខួរក្បាល ដែលបណ្តាលឲ្យកើតជំងឺធ្លាក់ទឹកចិត្ត និងជំងឺស្លន់បាន ពីព្រោះ Dopamine គាំទ្រសមត្ថភាពក្នុងការរៀន ការលើកទឹកចិត្ត និងការចងចាំ របស់មនុស្ស។

៦. អាហារកែច្នៃ ៖ ពពួកកអាហារកែច្នៃ ឬអាហារកំប៉ុងនេះ មិនខុសពីអាហារប្រភេទ Junk food ប៉ុន្មានទេ ដោយសារតែវាអាចបង្កផលប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទ រហូតបង្កើនហានិភ័យវិវត្តជា ជំងឺខួរក្បាលចុះខ្សោយ និងបំផ្លាញភាពវៃឆ្លាតរបស់អ្នក។

៧. អាហារប្រៃខ្លាំង ៖ ការទទួលទាន ជាតិប្រៃខ្លាំងអាចបណ្តាលឲ្យ មានបញ្ហាសម្ពាធឈាម និងបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូង។ ជាពិសេស វាប៉ះពាល់ដល់ មុខងារការយល់ដឹងក្នុងខួរក្បាល ប៉ះពាល់ដល់ការគិត និងបំផ្លាញភាពវៃឆ្លាតរបស់អ្នក ដោយមិនដឹងខ្លួន។

៨. អាហារមានជាតិប្រូតេអ៊ីនកែច្នៃ ៖ អ្នកគួរចៀសវាងទទួលទានអាហារមានជាតិប្រូតេអ៊ីនកែច្នៃដូចជា Hot dog ឬសាច់ក្រក -ល- ពីព្រោះវាខុសពីប្រូតេអ៊ីនធម្មជាតិ ដោយបំផ្លាញប្រព័ន្ធសរសៃប្រសាទ និងបញ្ញារបស់មនុស្ស៕

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

របៀបរបប ក្នុងការអង្គុយធ្វើការ ឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត

វាជារឿងសំខាន់ណាស់ ក្នុងការអង្គុយយ៉ាងណាឲ្យបានត្រឹមត្រូវ នៅពេលដែលអ្នកធ្វើការអង្គុយសម្លឹងកុំព្យូទ័រ រាប់ម៉ោងក្នុងមួយថ្ងៃៗ។ ប្រសិនបើអ្នកអង្គុយ មិនបានត្រឹមត្រូវតាមក្បួនខ្នាតទេនោះ អ្នកអាចមានជួបប្រទះបញ្ហា ឈឺក ឈឺចង្កេះ ពិបាកផ្តោតអារម្មណ៍ ព្រមទាំងឈឺក្បាលថែមទៀត។

ខាងក្រោមនេះ គឺជាគន្លឹះក្នុងការអង្គុយធ្វើការ ឲ្យបានត្រឹមត្រូវ ៖

១. លៃលកកម្ពស់កៅអី ឲ្យស៊ីទៅនឹងតុការងាររបស់អ្នក (កុំខ្ពស់ពេក ឬទាបពេកឲ្យសោះ)

២. ត្រូវធានាថា ស្មារបស់អ្នក មានភាពធូរស្រាល មិនប្រឹង ឬមានសម្ពាធឲ្យសោះ

៣. បាតជើង ត្រូវតែដាក់ដល់ដី ឲ្យស្មើ

៤. ត្រូវធានាថា កៅអីអង្គុយ អាចផ្អែកខ្នងរបស់អ្នកបានត្រង់ល្អ

៥. តម្រូវចំអេក្រង់កុំព្យូទ័រឲ្យខ្ពស់ ដល់ភ្នែក

៦. រក្សាចង្ការ និងស្មា ឲ្យមានភាពធូរស្រាល (មិនប្រឹង)

៧. ដាក់ដៃ លើក្តារវាយ (Keyboard) លើតុ ឬដាក់ឲ្យស្មើនឹងដៃកៅអីក៏បាន

៨. កដៃ ត្រូវតែត្រង់នៅពេលវាយអក្សរ (Typing)

៩. អ្នកត្រូវតែងើប ធ្វើចលនា ពត់ដៃពត់ជើង រយៈពេល ៥ នាទី នៅរៀងរាល់មួយម៉ោងម្តង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]