ភ្នំពេញ៖ កាលពីចុងខែមីនាកន្លងទៅនេះ កញ្ញា សុគន្ធ និសា ព្រមទាំងមិត្តភក្តិរបស់ខ្លួននៅក្រៅពិភពសិល្បៈ បាននាំគ្នាធ្វើពិធីជប់លៀងគម្រប់ខួប២ឆ្នាំ នៃមិត្តភាពរបស់ពួកគេ។

ក្នុងនោះដែរយើងក៏ឃើញមានវត្តមាន អ្នកនាង ចាន់ កែវនិមល ពិធីការិនីល្បីឈ្មោះនៅទូរទស្សន៍ហង្សមាសក៏បានចូលរួមដែរ។

អ្វីដែលពិសេសនោះគឺ ពួកគេបានធ្វើអាវយឺតពាក់ដូចគ្នា ដែលមានដាក់អក្សរនៅខាងមុខអាវថា Sweet Memory ដើម្បីបង្ហាញពីអនុស្សាវរីយ៍ផ្អែមល្ហែមកន្លងមករវាងគ្នានឹងគ្នា។ មិនតែប៉ុណ្ណោះក៏មានការធ្វើនំខេកអបអរយ៉ាងធំ ដោយមានដាក់រូបថត សមាជិកក្នុងក្រុមនីមួយៗ នៅពីលើនំខេកយ៉ាងស្រស់ស្អាតផងដែរ។

ពិតជាគួរឱ្យច្រណែនមែន មិននឹកស្មានថា តារាចម្រៀង កញ្ញា សុគន្ធ និសា មានមិត្តល្អនៅខាងក្រៅពិភពសិល្បៈច្រើននាក់យ៉ាងនេះសោះ៕

ទស្សនាកម្រងរូបភាពស្អាតៗ ពីការជប់លៀងគម្រប់ខួបមិត្តភាព២ឆ្នាំរបស់កញ្ញា សុគន្ធ និសាដូចខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ រូបថតមួយសន្លឹករបស់ សុគន្ធ និសា ធ្វើឲ្យមហាជនលាន់មាត់សរសើរថា ពិតជាស្រស់ស្អាតដូចព្រះនាងក្នុងរឿងនិទាន។

រូបថតដ៏ស្រស់ស្អាតមួយសន្លឹក ដែលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សុគន្ធ និសា បង្ហោះនៅលើគណនី អ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់មិនសរសើរ ពីរូបសម្រស់របស់នាងមិនបាន។

ជាការពិតណាស់ ក្នុងរូបថតមួយសន្លឹកនេះ យើងសង្កេតឃើញថា កញ្ញា សុគន្ធ និសា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ប្រៀបដូចជាព្រះនាងក្នុងរឿងនិទាន ឬដូចជាព្រះនាងនៅក្នុងរូបគំនូរយ៉ាងដូច្នោះដែរ។

ក្នុងមួយរយៈពេលនេះ តារាស្រីសម្លេងពិរោះ សុគន្ធ និសា ហាក់បីដូចជាកាក់កបខ្លាំងនៅក្នុងការងារសិល្បៈ ដោយមានទាំងការ ច្រៀងតាម Concert ស្ទើរ២៤ខេត្តក្រុង ក៏ដូចជា ត្រៀមចេញបទចម្រៀងសម្រាប់ចូលឆ្នាំ និងថតតែងការតាមបណ្តាសម្អាងការធំៗជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា