កាលពីពាក់កណ្ដាល ខែកញ្ញា នៅក្នុងវត្ដមួយនៃ ទីក្រុង Nanchang ខេត្ដ Jiangxi ប្រទេសចិន ត្រូវបានគេឃាត់អ្នក សុំទានឲ្យនៅក្នុងទ្រុង ដើម្បីចៀសវាង ការប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលចូលមកក្នុងវត្ដនេះ។

មានអ្នកសុំទានជាច្រើន បាននាំគ្នាអង្គុយនៅក្នុងទ្រុង ដែលគេដាក់ដែកការពារ កុំឲ្យចេញមកក្រៅ ដែលនៅក្នុងនោះ មានចាន និងកន្ទោងគ្រប់ប្រភេទ ដើម្បីរងចាំភ្ញៀវទេសចរដាក់ប្រាក់ ឬរបស់របរផ្សេងៗនៅក្នុងចានរបស់ខ្លួន។ យ៉ាងណាមិញ វត្ដ Wanshou Gong គឺជាវត្ដដែលល្បីជាងគេនៅក្នុង ទីក្រុងនេះ ហើយក៏ជាវត្ដដែលទាក់ទាញ អ្នកមើលរាប់ពាន់នាក់ ឲ្យចូលទស្សនាក្នុងវត្ដនេះដូចគ្នា ក្នុងអំឡុងពេល ថ្ងៃបុណ្យព្រះខែ របស់ប្រទេសចិន។

តើការឃុំខ្លួន អ្នកសុំទានទាំងនេះ អាចប៉ះពាល់ដល់សិទ្ធិរបស់ ពួកគេដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]