ព័រទុហ្គាល់៖ កីឡាករបាល់ទាត់សញ្ជាតិព័រទុហ្គាល់ម្នាក់ឈ្មោះ Marco Goncalves ត្រូវបានពិន័យមិនអោយលេងបាល់ទាត់ អស់មួយជីវិត ដោយសារតែរូបគេបានប្រើហិង្សា ឲ្យជង្គង់ទៅកាន់អាជ្ញាកណ្ដាលកាត់សេចក្ដី បន្ទាប់ពីទទួលបានកាតក្រហម ក្នុងការប្រកួតបាល់ទាត់នៃលីកលំដាប់ទី៤ រវាងក្រុម Canelas 2010 ទល់នឹងក្រុម Rio Tinto ។

បើយោងតាមវីដេអូបង្ហាញឲ្យឃើញថា កីឡាករ Goncalves លេងឲ្យក្រុម Canelas 2010 រូបនេះ បានទៅឈ្លោះជាមួយនឹងកីឡាកររបស់ក្រុម Rio Tinto បង្ករជាអំពើហិង្សាវាយតប់គ្នា ទើបធ្វើឲ្យអាជ្ញាកណ្ដាលសម្រេចចិត្តពិន័យកាតក្រហម។

ក្រោយមកទៀត ដោយទប់កំហឹងពុំបាន Goncalves ក៏បានឲ្យមួយជង្គង់ចំច្រមុះអាជ្ញាកណ្ដាល ស្ទើរតែសន្លប់ ធ្វើឲ្យភ្លាមៗនោះ មន្រ្ដីអាជ្ញាកណ្ដាលផ្សេងៗទៀត ក៏ដូចជាប៉ូលីស បានចូលមកឃាត់ខ្លួនរូបគេ ស្របពេលដែលលោកអាជ្ញាកណ្ដាលដែលរងគ្រោះ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ៕

ប្រភព៖ Mirror

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បវរកញ្ញាឯកប្រេស៊ីលម្នាក់ បកអាក្រាត Ronaldo ថាធ្លាប់ព្យាយាមទាក់ទងនាង ពេលមិត្ដស្រីមិននៅផ្ទះ!

ព័រទុហ្គាល់៖ តារាបង្ហាញម៉ូតខ្មៅស្រអែម ដែលឈ្នះការប្រកួតបរវរកញ្ញាឯកនៅប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ ឈ្មោះ Erika Canela បានចេញមកបញ្ជាក់ថា រូបនាងត្រូវបានកំពូលតារាបាល់ទាត់របស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ព្យាយាមចែចង់ឲ្យមកផ្ទះរបស់គេ ខណៈដែលមិត្ដស្រីរបស់គេមិននៅ។

ថ្លែងប្រាប់សារព័ត៌មាន The Sun បរវរកញ្ញាវ័យ ២០ឆ្នាំ រូបនេះបានអះអាងថា «Ronaldo បានផ្ញើសារតាមបណ្ដាញសង្គម WhatsApp មកខ្ញុំ ដោយនិយាយថា តើអ្នកចង់មកផ្ទះរបស់ខ្ញុំដែរទេ? ខ្ញុំចង់ជួប!.. មិនតែប៉ុណ្ណោះថែមទាំងបានរៀបចំរថយន្ដសម្រាប់មកទទួលខ្ញុំដល់ផ្ទះទៀត» ។

នាងបន្ដថា៖ «គ្រប់យ៉ាងគឺមិនមានបញ្ហាអ្វីទេ រហូតទាល់តែខ្ញុំនិយាយទូរស័ព្ទជាមួយគេក្នុងឡាន ហើយគេប្រាប់ខ្ញុំថា ខ្ញុំមកយឺត ហើយរូបគេមានពេលត្រឹមតែជាង ១ម៉ោង ប៉ុណ្ណោះ»។

នាងបានបន្ថែមទៀតថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្រាន់តែជាវត្ថុម៉្យាងសម្រាប់គេ ប៉ុន្ដែប្រសិនបើជាគេមិនមានទំនាក់ទំនងស្នេហាវិញនោះ...សាកគិតមើលថា តើនឹងមានរឿងអ្វីកើតឡើង?» ។ 

Canela បានបញ្ជាក់ទៀតថា បន្ទាប់ពីនាងបដិសេធមិនព្រមទៅតាមការណាត់ជួបរបស់ Ronaldo ហើយ កីឡាករកូន១ រូបនេះ ក៏បានលុប (Block) រូបគេចេញពីបញ្ជី WhatsApp របស់គេតែម្ដង។

គួរឲ្យដឹងដែរថា Ronaldo សព្វថៃ្ងនេះមានមិត្តស្រីរួចទៅហើយ គឺនាង Georgina Rodriguez ដោយចំណងស្នេហ៍របស់អ្នកទាំងពីរ បានចាប់ចាប់ផ្ដើមកាលពីចុងឆ្នាំ២០១៦ មកម្ល៉េះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]