ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ មាស សុខសោភា បានបង្ហាញសាច់សខ្ចីរបស់នាង មួយទំហឹង ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ព្រោះភាគច្រើន នាងចូលចិត្តលេងខ្លួនបែបសាមញ្ញៗតែប៉ុណ្ណោះ។

ថ្មីៗនេះ តារាស្រី មាស សុខសោភា បានទៅដើរកម្សាន្ត ស្រូបយកខ្យល់អាកាស នៅតាមកោះ យ៉ាងសប្បាយរីករាយ បែបលក្ខណៈឯកជន ហើយក្នុងនោះផងដែរ រូបនាងក៏បង្ហាញនូវឈុតស៊ិចស៊ី នៅក្នុងបណ្តាញសង្គម ជាមួយនឹងឈុតពណ៌ស្រស់ថែមទៀតផង។

ទន្ទឹមនឹងនោះដែរ ក៏មានមតិជាច្រើន បានសរសេរថា កញ្ញា មាស សុខសោភា លេងខ្លួនមិនចាញ់តារាស្រុកគេ ដោយហ៊ានបញ្ចេញនូវសម្រស់ដើមទ្រូង ដ៏សែនស៊ិចស៊ីរបស់នាង។

ក្នុងនោះ គេសង្កេតឃើញថា ចូលឆ្នាំ២០១៧នេះ កំពូលតារាស្រីចម្រៀងស្រី មាស សុខសោភា ហាក់ដូចជា ផ្លាស់ប្តូរការតែងខ្លួនបែបស៊ិចស៊ីជាងមុន មិនខ្លាចក្នុងការបញ្ចេញសាច់ដើមទ្រូង ប្រហែលចង់បង្កើនចំណាប់អារម្មណ៍ឲ្យរឹតតែខ្លាំង ពីមហាជនហើយមើលទៅ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា មាស សុខសោភា បានចុះទៅឲ្យទឹក ប៉ូលិសចរាចរណ៍ម្នាក់។

វាជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសរសើរណាស់អំពីទឹកចិត្តដ៏ល្អប្រពៃរបស់តារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង កញ្ញា មាស សុខសោភា ព្រោះតែទង្វើល្អរបស់នាង ចំពោះប៉ូលិសចរាចរណ៍ម្នាក់។

ពេលធ្វើដំណើរនៅតាមដងផ្លូវ តារាចម្រៀងស្រីរូបនេះបានឈប់ឡាន ហើយចុះយកទឹកទៅឱ្យលោកប៉ូលិសម្នាក់ ដែលកំពុងតែឈរធ្វើចរាចរណ៍នៅស្តុបខាងលើ ស្របពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយមក ក៏មានអ្នកគាំទ្ររបស់ កញ្ញា មាស សុខសោភា បានបង្ហោះរូបថតនាង ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយភ្លាមៗនោះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន ថាជាតារាដែលមានទឹកចិត្តល្អប្រពៃ ចេះជួយយកអាសារ និងស្រលាញ់ប៉ូលិសចរាចរណ៍ ដែលខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋទូទៅអស់ពីកម្លាំងកាយចិត្ត៕

ចុះប្រិយមិត្តវិញ គាំទ្រអំពើល្អរបស់ កញ្ញា មាស សុខសោភា ឬទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា