ភ្នំពេញ៖ បន្ទាប់ពីបទ “មិត្ត១០០ឆ្នាំ” ដ៏រ៉ូមែនទិចរបស់អ្នកនាង ពេជ្រ សោភា បានចេញជាផ្លូវការហើយនោះ គេឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងមិត្តៗយុវវ័យតែម្តង  ព្រោះចម្រៀងមួយបទនេះ ពោរពេញទៅដោយអត្ថន័យស្នេហាផ្អែមល្ហែម និងជាពិសេសនោះ គឺវីដេអូបទចម្រៀងមានការចូលរួមសម្តែងដោយ លោក ឆឹម សក្កដា ដែលជាគូស្នេហ៍របស់អ្នកនាង ពេជ្រ សោភា ផ្ទាល់ ទើបធ្វើឲ្យបទចម្រៀងមួយបទនេះកាន់តែមានភាពផ្អែមល្ហែមទ្វេដង។

ក្នុងនោះក៏មានប្រិយមិត្តមួយចំនួន បានសំណូមពរឲ្យលោក សក្កដា ច្រៀងបទនេះជា Version ប្រុសម្តង  ទើបបានជាថ្មីៗលោកសម្រេចចិត្តចេញបទមួយនេះ និងច្រៀងដោយលោកផ្ទាល់។ «មិត្ត១០០ឆ្នាំ» Version ប្រុស បានធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ មានអារម្មណ៍ថា ដូចជាកំពុងស្តាប់ លោក សក្កដា ច្រៀងរៀបរាប់ចិត្តស្រលាញ់ផ្ញើទៅពេជ្រ សោភា យ៉ាងអ៊ីចឹង។

ចឹងដឹងថាបទ «មិត្ត១០០ឆ្នាំ» Version ប្រុស ពិរោះយ៉ាងណា សូមស្តាប់តាមរយៈវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖  ប៉ុបពីបង្ហោះសុទ្ធតែសារខូចចិត្ត ប៉ុន្តែកុំមើលរូប បញ្ចេញល្វែងលើគ្មានសល់!

ភ្នំពេញ៖ កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាតារាភេទទី៣ មានសម្រស់ស្រស់ស្អាតនារីល្មមៗសុំចាញ់ ថ្មីៗនេះការបង្ហោះសារខូចចិត្ត អមជាមួយនឹងរូបថតមួយសន្លឹករបស់នាង បានធ្វើឲ្យបុរសៗក្តៅខ្លួនមិនស្ទើរនោះទេ។

យ៉ាងណាមិញ សារខូចចិត្តរបស់នាងមានន័យថា៖ «ខ្ញុំគ្មានកម្លាំងកាយ តែកម្លាំងចិត្តខ្ញុំនៅជាមួយខ្ញុំជានិច្ច» ដែលវាមិនមែនជាអ្វី ដែលធ្វើឲ្យអ្នកគាំទ្រមានប្រតិកម្មខ្លាំងដល់ម្លឹងនោះទេ។ ប៉ុន្តែរឿងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម ជ្រួលច្របល់ស្ទើរតែក្តៅខ្លួននោះ គឺដោយសារតែរូបថតបញ្ចេញល្វែងលើមួយសន្លឹក​ គ្រាន់តែយកSticker តូចៗ យកមកបិទតែចុងបន្តិចប៉ុណ្ណោះ។

គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាភេទទី៣ កញ្ញា ប៉ុបពី បង្ហាញរូបថតស៊ីអារម្មណ៍ដោយបញ្ចេញសាច់សខ្ចីស្ទើរតែទាំងអស់ បង្ហោះនៅលើបណ្តាញសង្គម មិនសំចៃភ្នែកអ្នកមើលបែបនេះ។

លើសពីនេះទៅទៀត បើទោះបីជានាងទទួលរងនូវការរិះគន់និងការមិនពេញចិត្តជាច្រើន ពីសំណាក់មហាជនយ៉ាងណាក្តី ប៉ុន្តែបើតាមការសង្កេត កញ្ញា ប៉ុបពី ហាក់បីដូចជាមិនខ្វល់ខ្វាយនឹងពាក្យរិះគន់អ្វីឡើយ បន្ថែមពីនេះនាងថែមទាំងនៅតែបន្តបង្ហោះស៊ិចស៊ីក្តៅសាច់ទាំងនោះថែមទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា