Galaxy S8 នាំមកនូវអេក្រង់គ្មានដែនកំណត់ សេវាប្រព័ន្ធភ្ជាប់អេកូទ្បូស៊ី និងប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ

ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃ ជាមួយនឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើនផ្សេងទៀត ដែលមានអត្ថប្រយោជន៍រាប់មិនអស់ផងដែរ។ DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុងបានមានប្រសាសន៍ថា៖ «ទូរស័ព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាង ដល់អតិថិជនជុំវិញពិភពលោក»។ 

Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃ ប្រព័ន្ធស្កេនប្រស្រីភ្នែក និងប្រព័ន្ធចំណាំមុខដែលអាចដោះសោរអេក្រង់ដោយគ្រាន់តែដាក់ទូរស័ព្ទពីមុខ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើសវិធីសាស្ត្រផ្ទៀងផ្ទាត់ដ៏ជាក់លាក់់តាមជីវមាត្រទ្រង់ទ្រាយ ដែលដំណើរការបានល្អបំផុតសម្រាប់ពួកគេ។

Galaxy S8 ថែមទាំងមកជាមួយលក្ខណៈពិសេសរបស់ Galaxy ដែលអតិថិជនរបស់យើងតែងតែមានការពេញចិត្តយ៉ាងខ្លាំង ដែលរួមមានដូចជាប្រព័ន្ធ IP68 ការពារចូលទឹក និងធូលី ព្រមទាំងអាចថែមអង្គចងចាំ MicroSD ទំហំដល់ទៅ 256GB ហើយមានបច្ចេកវិទ្យាសាកថ្មឥតខ្សែយ៉ាងរហ័សផងដែរ។ 

មធ្យោបាយថ្មីដែលរឹតបន្តឹងសម្ព័ន្ធភាពរវាងអ្នកនិងស្មាតហ្វូនអ្នក

Bixby គឺជាមុខងារដ៏ឆ្លាតវៃមួយ ដែលនឹងជួយឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើនរាប់មិនអស់។ ជាមួយនឹងប៊ូតុងដាច់ ដោយឡែកសម្រាប់Bixby អ្នកអាចបើក Bixby ប្រើបានយ៉ាងស្រួល និងអាចបញ្ជាបើកមុខងារ កម្មវិធី និងសេវាផ្សេងៗដែលមាននៅលើទូរស័ព្ទ ដោយគ្រាន់តែប្រើសម្លេង ឬចុចលើផ្ទៃអេក្រង់ ឬប្រើប្រស្រីភ្នែកបញ្ជា ឬអាចសរសេរក៏បាន។ កាសស្តាប់ដ៏ទំនើបប្រភេទ AKG របស់ក្រុមហ៊ុន Harman ផ្តល់នូវសម្លេងរងំ ពិរោះរណ្តំ ដែលនឹងមានមកជាមួយស្មាតហ្វូននេះក្នុងប្រអប់ជាស្រេចដោយឥតគិតថ្លៃ។ កាសស្តាប់ត្រចៀកទាំងនេះនឹងផ្តល់គុណភាពសម្លេង ខណៈកាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយមាននូវបច្ចេកវិទ្យាប្រើក្រណាត់ទំនើប ដែលកាត់បន្ថយឨកាសនៃការវ័ណ្ឌជំពាក់ខ្សែផងដែរ។

ជាមួយនឹងអង្គប្រតិបត្តិធំប្រកបដោយអនុភាព Samsung Dex គឺជាមុខងារបកគំហើញដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក ស្មាតហ្វូន Samsung Galaxy S8 ទៅប្រើដូចជាកំព្យូទ័រដែរ ដោយគ្រាន់តែភ្ជាប់ទៅនឹងអេក្រង់ Mouse និងក្តារចុចជាការស្រេច។ មិនតែប៉ុណ្ណោះ Samsung DeX អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបើកទិន្នន័យ ឬឯកសារយកមកកែសម្រួល ឬពិនិត្យមើលចេញពីទូរស័ព្ទតែម្តង ដែលជាចំណុចពិសេសមួយធ្វើឲ្យដំណើរការការងារប្រចាំថ្ងៃកាន់ តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃជាមួយនឹងស្មាតហ្វូននេះ។

Galaxy S8 មានជម្រើសពណ៌ចំនួន ៥ រួមមាន ពណ៌ខ្មៅរលោង ប្រផេះ ទឹកប្រាក់ ខៀវ និងមាសដ៏ស្រស់ស្អាតទាក់ភ្នែក។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com 

http://news.samsung.com/galaxy 

ឬ www.samsung.com/galaxy

នេះជាលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy S8 និង S8+ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]