កាលពីថ្ងៃម្សិលមិញនេះ តាមការឲ្យដឹងពីសារព័ត៍មានបរទេសមួយ បានបង្ហាញថា ក្នុងទីក្រុងឡុងមានបើកហាងលក់សាច់មនុស្សស្រស់ និងគ្រឿងក្នុងរបស់មនុស្ស ព្រមទាំងខួរក្បាលផងដែរ។

ក្រោយពេលចុះត្រួតពិនិត្យ ទៅលើការធ្វើអាជីវកម្មលក់សាច់មនុស្សនេះ ទើបគេដឹងថា ហាងមួយនេះ លក់សាច់មនុស្ស និងផ្នែកផ្សេងៗ នៃរាងកាយមនុស្សបែបនេះ ក្នុងបំណង ផ្សព្វផ្សាយនូវ Game សេរ៊ីថ្មី គឺ Resident Evil 6 ដែលការដាក់លក់នូវសាច់មនុស្សស្រស់បែបនេះ នឹងធ្វើអោយមានមនុស្សចូលហាងច្រើន ហើយគេនឹងបានដឹងពីការបង្កើត Game  Resident Evil 6 នេះ។ ជាមួយគ្នានោះម្ចាស់ហាង និងក្រុមការងារ នៃហាងនោះបានបញ្ជាក់បន្ថែមថា សាច់ដែលបានបង្ហាញទាំងអស់នោះ ហាក់បីដូចជារូបរាងសាច់មនុស្សពិតៗ ប៉ុន្តែសាច់នោះ គឺត្រូវបានគេផលិតពីសាច់សត្វ ហើយធ្វើវាឲ្យទៅជារូបរាងសាច់មនុស្សតែប៉ុណ្ណោះ។  យ៉ាងណាមិញ ទាំង សាច់ដែលមានរាងជា ដៃ ជើង ក្រពះ និងសាច់ខ្លួនមនុស្សទាំងមូលដែល រុំផ្លាស្ទិចនោះ ក៏បង្កើតពីសាច់សត្វដូចគ្នា គ្រាន់តែគេធ្វើរាងបែបនោះប៉ុណ្ណោះ ហើយតម្លៃគឺ មានការខុសគ្នាតិចតួចគឺ ដៃមនុស្ស មានតម្លៃ  £5.99 និងជើងមានតម្លៃ £6.00។

គួរបញ្ជាក់ថា Game  Resident Evil 6 នេះ ជាប្រភេទGame ដែលទើបបង្កើតថ្មី ហើយការបើកហាងលក់សាច់ដែលមានរូបរាងជាសាច់មនុស្ស តែធ្វើពីសាច់សត្វនេះ ក្នុងគោលបំណងផ្សព្វផ្សាយអោយគេស្គាល់ពី Game  Resident Evil 6 នេះតែប៉ុណ្ណោះ។

សូមប្រិយមិត្តមើលរូប និងវីដេអូខាងក្រោម៖

SKT

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]