មានសិស្សសាលាប្រមាណ៤៦នាក់ត្រូវបានស្លាប់ និងមួយចំនួនរងរបូសដោយមនុស្សមួយក្រុមពាក់អាវទា ហានបាញ់នៅក្នុង ផ្ទះសំណាក់មួយនៅប្រទេស Nigeria ក្នុងឱកាសប្រារព្ធពិធីឯករាជ្យលើកទី៥២ តាមប្រភព ព័ត៌មានTHE TIMES OF INDIA។ តាមសិស្សសាលា និងគ្រូបង្រៀន ដែលនៅតំបន់ Adamawaខាងជើង និយាយថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃច័ន្ទ ម៉ោង១០ យប់ និងថ្ងៃអង្គារម៉ោង ៣ ព្រឹក ក្រុមខ្មាន់កាំភ្លើង ទាំងនោះបានអោយសិស្សប្រាប់អត្តសញ្ញាណរបស់ពួក គេមុននឹងបាញ់និងយកកាំបិតសំលាប់សិស្សទាំងនោះ ទៀតផង។ លើសពីនេះមានសិស្សម្នាក់បាននិយាយថា មានការសំលាប់សិស្ស៣នាក់រូចមកហើយកាលពី ថ្ងៃសៅរ៍មុនមានការសំលាប់រង្គាលនេះ។ អ្នកនាំ ពាក្យពីតំបន់កើតហេតុខាងលើ បានអោយដឹងថាគេមិនទាន់ ដឹងពីចំនួនអ្នកស្លាប់ និងរងរបួសសរុបពិតប្រាកដប៉ុន្មាន នាក់នោះទេ ហើយគេបានអោយដឹងរឿងនេះបាន អោយសិស្សដ៏ទៃមានការតក់ស្លុត ហើយរត់ភៀសខ្លួន។ តាមប្រភពព័ត៌ មានខាងលើបានអោយ ដឹងថាក្រុមអ្នក សម្លាប់នោះជាក្រុមសាសនិកម៉ូស្លិមពាក់អាវទាហាន ដែលមាន ឈ្មោះថា Boko Haramដែលជាក្រុមរបស់ រដ្ឋាភិបាល Shariaនៅតំបន់ខាងជើងប្រទេសNigeria ហើយក្រុមនេះគឺសំរាប់ប្រឆាំងនឹងការហូរចូលនៃ ការអប់រំរបស់លោកខាងលិចនិងដឹកនាំចលនាហិង្សាសំរាប់ ប្រយុទ្ធប្រឆាំងដោយ បុរសឈ្មោះMuhammaed Yusufដែលបានស្លាប់កាលដោយប៉ូលីសបាញ់។ ក្រុមប៉ូលីសបាននិយាយថាការសំលាប់នេះមានជាប់ពាក់ ព័ន្ធនឹងបញ្ហានយោបាយ។    

ដោយ TD
Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]