អេស្ប៉ាញ៖ ក្លិបយក្សរបស់អេស្ប៉ាញ Real Madrid មិនត្រឹមតែនាំមុខក្នុងតារាងចំណាត់ថ្នាក់នៃលីកបាល់ទាត់កំពូលអេស្ប៉ាញនោះទេ មិនតែប៉ុណ្ណោះគឺជាក្រុមដែលមានអ្នកគាំទ្រច្រើនជាងគេទៀតផងនៅលើពិភពលោក មិនថានៅខាងក្រៅ ឬនៅក្នុងបណ្តាញសង្គម។

ទាក់ទងនឹងបណ្តាញសង្គមនេះដែរ ថ្មីៗនេះ ម្ចាស់ជើងឯក១១សម័យនៃពានរង្វាន់ UEFA Champions League ក្លិប Real Madrid បានក្លាយជាក្លិបដំបូងគេបង្អស់ ដែលមានអ្នកគាំទ្ររហូតដល់១០០.៤៦លាននាក់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តាមពីក្រោយដោយក្លិប Barcelona ដែលមានអ្នកគាំទ្រ ១០០.២លាននាក់ តិចជាង Real Madrid ។ នេះបើយោងតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ក្លិប Real Madrid និង Barcelona។ 

គួរឲ្យដឹងផងដែរថា បន្ទាប់ពីក្លាយជាក្លិបដំបូងគេដែលមានអ្នកគាំទ្ររហូតដល់១០០លាននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ Real Madrid ក៏បានផ្តល់ជូននូវជ័យជំនះមួយផងដែរ ដោយបានបំបាក់ក្រុម Alaves ក្នុងលទ្ធផល ៣-០ ក្នុងជំនួបនៃលីក La Liga កាលពីយប់មិញ។

ដូចគ្នានេះដែរ Barcelona ក៏ទទួលបានជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះ Granada ក្នុងលទ្ធផល ៤-១ ផងដែរ ដោយក្នុងនោះ Neymar បានបង្កើតប្រវត្តិសាស្ត្រមួយ ក្លាយជាកីឡាករប្រស៊ីលទី៣ ដែលស៊ុតចូលបាន១០០គ្រាប់ ឲ្យក្លិបអ្នកមានបុណ្យ Barcelona ។

ដូច្នេះជាមួយលទ្ធផលជ័យជំនះ កាលពីយប់មិញនេះ Real នៅតែបន្តឈរលេខ១ មាន៦៨ពិន្ទុ ក្នុងតារាងចំណាត់ថ្នាក់ដដែល តាមពីក្រោយដោយក្រុម Barcelona មាន៦៦ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ៕

ប្រភព៖ Dailymail

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា បង្រៀនមិត្តរួមក្រុមនៅជប៉ុន និយាយភាសាខ្មែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើច

ជប៉ុន៖ ក្រោយបញ្ចប់ភារកិច្ចពីក្រុមជម្រើសជាតិ កាលពីសប្តាហ៍មុននេះ ចាន់ វឌ្ឍនាកា បានហោះមកកាន់ក្លិប Fujieda MYFC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ។

ក្នុងនោះខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ក៏បានចួលរួមហ្វឹកហាត់ជាមួយក្រុម ដើម្បីត្រៀមការប្រកួតនៅក្នុងលីក នាថ្ងៃអាទិត្យនេះផងដែរ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលហ្វឹកហាត់ ចាន់ វឌ្ឍនាកា បានឆ្លៀតឱកាសបង្កើតបរិយាកាសសប្បាយមួយ ដោយបានបង្រៀនមិត្តរួមក្រុមរបស់ខ្លួនឲ្យនិយាយភាសាខ្មែរ ធ្វើអ្នកគាំទ្រទស្សនាហើយ ផ្ទុះសំណើចជាខ្លាំង។

បើយោងតាមវីដេអូដែលបង្ហោះដោយទំព័រ Fujieda MYFC Khmer នៅលើបណ្តាញសង្គមហ្វេសប៊ុក យើងឃើញថា កីឡាករ ចាន់ វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមរបស់ខ្លួន គឺ កីឡាករ Ryuto Otake និយាយភាសាខ្មែរ ដោយក្នុងនោះ វឌ្ឍនាកា ក៏បានលាយឡំជាមួយភាពកម្សាន្ត លេងសើចខ្លះៗផងដែរ ធ្វើឲ្យវីដេអូនេះទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា និងអ្នកគាំទ្រនៅកម្ពុជាជាច្រើននាក់៕ ចុចមើលមានវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]