កាលពីពេលថ្មីៗនេះ មាននារីវ័យក្មេងម្នាក់ បានបង្កភាពចលាចលនៅតាម ផ្លូវសាធារណៈ ដោយធ្វើជាមានគ្រោះថ្នាក់ក្លែងក្លាយនៅ ក្នុងទីក្រុង Kaohsiung តៃវ៉ាន់។

នៅក្នុងហេតុការណ៍នោះ នាងបានរត់មកពីមុខឡាន និងបានបុកកញ្ចក់ឡាន ហើយបន្ទាប់មកក៏រមៀលទៅក្រោមឡានវិញ។ ក្នុងពេលភ្លាមៗនោះ អ្នកបើកបរឡាន ដែលមានអាយុខ្ទង់ ៣០ ទៅ ៤០ឆ្នាំ បានចេញពីឡានរបស់ខ្លួន ទាំងកំរោល និងបាននិយាយពាក្យអសុរោះជាច្រើន។ សម្រាប់នារីនេះ វិញបានប្រញាប់ប្រញាល ធ្វើការសុំទោស និង រត់ទៅបាត់។ យ៉ាងណាមិញ សកម្មភាពទាំងអស់នេះ ត្រូវបានការមេរ៉ា ដែលដាក់នៅក្នុង ឡានថតបានជាប់ទាំងអស់ និងត្រូវបានគេបង្ហោះនៅក្នុង YouTube ដើម្បីធ្វើការចែកចាយទៅ អ្នកបើកបរទាំងឡាយ ដើម្បីកុំឲ្យចាញ់បោក។ មួយវិញទៀតហេតុការណ៍នេះក៏ធ្លាប់បាន កើតឡើងនៅក្នុងប្រទេសកូរ៉េដែរ កាលពីពេលកន្លងទៅនេះ។ ដូចនេះសូមប្រិយមិត្ដ ប្រុងប្រយ័ត្ន ព្រោះមានជនបន្លំបោកប្រាស់ ជាច្រើនបង្កជាគ្រោះថ្នាក់ក្លែងក្លាយ និងធ្វើការទាមទារសំណង ជាច្រើន។

សូមទស្សនាវីដេអូទាំងអស់គ្នា៖   

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]