ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ការតែងខ្លួនរបស់ តារាសម្តែងស្រី ដេននីក្វាន់ នៅតែស៊ិចស៊ីដដែល បើទោះបី មានមតិរិះគន់ច្រើនយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនខ្វល់។

គ្រាន់តែចូលខែថ្មីភ្លាម តារាស្រីរូបនេះ បានបញ្ចេញភាពស៊ិចស៊ីរបស់នាងខ្លាំងជាងមុនទៅទៀត នៅក្នុងវីដេអូLive ដែលធ្វើឲ្យអ្នកគាំទ្រ មើលឃើញសម្រស់ដើមទ្រូងរបស់នាង ស្ទើរតែទាំងអស់ទៅហើយ។

ប៉ុន្តែនៅក្នុងវីដេអូLiveលើកនេះ ហាក់ដូចជាមានពាក្យរិះគន់ និងប្រតិកម្មខ្លាំង លើការតែងខ្លួនរបស់ ដេននីក្វាន់ ដោយ សារតែនាងបង្ហាញសាច់ដើមទ្រូងខ្លាំងពេក។ នៅក្នុងនោះដែរ ក៏មានមតិជាច្រើន បានសម្តែងការមិនពេញចិត្ត និងប្រើពាក្យក្នុងន័យស្ថាបនា ដើម្បីឲ្យនាងផ្លាស់ប្តូរ នូវការស្លៀកពាក់ ហើយជាពិសេសក៏មាន អ្នកខ្លះ បាននិយាយថា បើដេននីក្វាន់ ស្លៀកពាក់សមរម្យជិតដូចគេឯង មិនដឹងថាស្រស់ស្អាត និងថ្លៃថ្នូរយ៉ាងណាទេ។

អ្វីដែលគេចាប់អារម្មណ៍នោះ គឺដេននីក្វាន់ មិនបានស្តាប់ និងព្យាយាមកែប្រែ រាល់ពាក្យពេចន៍ ដែលអ្នកលេងបណ្តាញសង្គម បានប្រាប់នាង តាមរយៈវីដេអូLive នោះទេ នាងថែមទាំងប្រើពាក្យសម្តី បែបមិនសមរម្យ និងថាស្តី ទៅកាន់អ្នកដែលចូលមកCommentទៀត៕

បើចង់ដឹងថា យ៉ាងណា តោះមើលវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងកញ្ញា ដេននីក្វាន់ផងដែរ កាលពីលើកមុន បាននិមន្តព្រះសង្ឃមកសូត្រមន្តឡើងផ្ទះយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលជាហាងសាឡនថែរក្សាសម្រស់ទីតាំងថ្មី។

ផ្ទះថ្មីនេះមានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដូរពីទីតាំងចាស់ ដែលមានស្ថានភាពមិនអំណោយផល ថែមទាំងមានដីហុយទ្រលោមជាប្រចាំផងដែរ។

ក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា ដេននី ក្វាន់ ក៏ជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅក្នុងស្រុក ទៅលើសេវាកម្មនៃការរក្សាសម្ផស្សរបស់តារារូបនេះ។

សម្រាប់ការងារសិល្បៈ ដេននី ក្វាន់ ដូចជាមិនសូវមានភាពមមាញឹកប៉ុន្មាននោះទេ ប៉ុន្តែនាងក៏ធ្លាប់បានអះអាងថា ទោះយ៉ាងណាក៏មិនដើរចេញពីវិស័យសិល្បៈដែរ ព្រោះនាងពិតជាស្រលាញ់សិល្បៈយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់