ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១ មេសា ឆ្នាំ២០១៧កន្លងទៅនេះ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអាស៊ាន ដែលត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីតាំងបរិវេណ ពហុកីឡាដ្ឋានជាតិអូឡាំពិក មានបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនចូលរួម រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ប្រ៊ុយណេ -ល- ក្នុងគោលបំណងដើម្បីរក្សាចំណងមិត្តភាព សប្បុរសធម៌ និងបង្ហាញពីស្នាដៃម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ប្រចាំបណ្តាប្រទេសរៀងៗខ្លួន ដែលអ្នកចូលរួមជាច្រើនក្នុងព្រឹត្តិការណ៍នេះ អាចធ្វើការទិញញ៉ាំបាន រូមទាំងមានការដាក់លក់ នូវសម្ភារៈប្រើប្រាស់ជាស្នាដៃសិប្បកម្ម ឧស្សាហកម្ម និងកសិកម្ម ជាច្រើនប្រភេទថែមទៀតផង។

ជាពិសេស ក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្រ្តីដ៏អស្ចារ្យ កំដរអារម្មណ៍បងប្អូនភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមផងដែរ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារដ៏អស្ចារ្យ ដែលត្រូវបានរៀបចំធ្វើឡើង ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០១៧នេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនផលិតផលម្សៅស៊ុបខ្នរ ក៏មានចំណែកក្នុងការចូលរួមដាក់តាំងបង្ហាញ នូវផលិតផលរបស់ខ្លួន និងលក់អាហារដ៏ឈ្ងុយឆ្ងាញ់ពិសា ជូនដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ រួមមាន៖ ខសាច់ជ្រូកប្រចាំគ្រួសារ ប្រហិតត្រីអណ្តែតទឹក ឆាមីសួពងទាប្រៃ ញាំម្កាក់ត្រីឆ្អើរកំពង់ឆ្នាំង មាន់ស្រែបំពងគល់ស្លឹកគ្រៃ ការីសាច់មាន់ ពោតលីងពងទាប្រៃ ស៊ុបឆ្នាំងដីពិសេស ជាមួយនឹងតម្លៃសមរម្យត្រឹមតែ ៤០០០រៀលតែប៉ុណ្ណោះ។

ការរៀបចំធ្វើឡើងនេះ «ខ្នរ» មានគោលបំណងជំរុញលើកទឹកចិត្ត ដល់ប្រជាជនខ្មែរយើង ដោយគាំទ្ររាល់ម្ហូបអាហារទាំងអស់ ញ៉ាំជួបជុំគ្រួសារដោយក្តីរីករាយ។ មិនខុសពីពាក្យថា ភរិយាធ្វើម្ហូបឆ្ងាញ់ គ្រួសារច្បាស់ជាមានសុភមង្គល ឬ ម្ហូបឆ្ងាញ់ដោយសារផ្សំគ្រឿង គ្រួសាររុងរឿងដោយសារភរិយា

លើសពីនេះ អ្វីដែរគួរឲ្យចាប់អារម្មណ៍ទៀតនោះ ចុងភៅពិសេសរបស់ខ្នរ ក៏បានបង្ហើបប្រាប់ពីតិចនិកខ្លះៗ ក្នុងការធ្វើមុខម្ហូបមួយចំនួនដូចជា ឆាមីសួ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។ ឆាមីសួ សាច់ (សាច់ជ្រូក) ២ខាំ ជាមួយនឹងមីសួ៣ខាំ ប្រើប្រាស់នូវម្សៅស៊ុបខ្នរ តែ១ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ ចំពោះដុំស៊ុបខ្នរវិញ អាចប្រើជាមួយនឹងមុខម្ហូបសម្លទឹក មិនថាស្ងោរ ការី ប្រហើរ កកូរគឺអាចប្រើប្រាស់បានទាំងអស់ បង្កើនរសជាតិអាហារកាន់តែឈ្ងុយឆ្ងាញ់ និងមានជាតិ។

ក្នុងនោះម្សៅស៊ុបខ្នរ ក៏អាចប្រើប្រាស់សម្រាប់ប្រឡាក់សាច់បានផងដែរ។ សម្រាប់សាច់៣ខាំ ប្រើម្សៅស៊ុបខ្នរ១ស្លាបព្រាកាហ្វេកន្លះ ប្រសិនបើចង់ផ្អែមអាចបន្ថែម ស្ករសបន្តិចបន្ថែមបាន (ពុំចាំបាច់ដាក់ប៊ីចេង អំបិល...ឡើយ)។ ចំពោះមុខម្ហូបខវិញ សាច់ជ្រូក (សាច់បីជាន់) ៤ខាំ ជាមួយនឹងពងទា៤គ្រាប់ និងទឹកកន្លះលីត្រ ប្រើប្រាស់ដុំស៊ុបខ្នរតែ១ដុំតែប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនយូនីលីវើកម្ពុជា ចែកចាយផលិតផលម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ដែលជាស្លាកយីហោលំដាប់ថ្នាក់ពិភពលោក ហើយក៏ជាផលិតផលដែលប្រជាជនខ្មែរនិយមប្រើប្រាស់ សម្រាប់ធ្វើឲ្យម្ហូបអាហារកាន់តែឈ្ងុយឆ្ងាញ់មានជាតិ ព្រោះផលិតពីសាច់មាន់សុទ្ធ គុណភាពខ្ពស់ ផ្តល់នូវរសជាតិពិតៗ និងគ្រឿងទេសល្អៗជាច្រើន។

ម្សៅស៊ុបខ្នរ គឺប្រើសម្រាប់គ្រប់មុខម្ហូប ប្រភេទគោកដូចជា ឆា ប្រឡាក់ និងញាំជាដើម។ រីឯដុំស៊ុបខ្នរ ប្រើសម្រាប់គ្រប់សម្លរទឹក ដូចជា ស្ងោរគ្រប់ប្រភេទ ប្រហើរ និងស៊ុបជាដើម ៕

កុំភ្លេចណា! ក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មីខាងមុខនេះ គ្មានកន្លែងណាកក់ក្តៅ ដូចបាននៅផ្ទះជួបជុំគ្រួសារ ញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ ប្រកបដោយក្តីរីករាយនោះទេ!

ម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ផ្សំឡើងពីសាចមាន់សុទ្ធធានា ធ្វើឲ្យម្ហូបអាហារកាន់តែឈ្ងុយឆ្ងាញ់មានជាតិ។ ប្រើ «ខ្នរ» ចំណេញទាំងពេលវេលា និងថវិកា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]