ខេត្តកណ្តាលៈ សពស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត នៅក្នុងទឹកទន្លេបាសាក់ ហើយត្រូវបានសមត្ថកិច្ច ជំនាញចក្ខុស្រុកស្អាង ចុះទៅស្រង់ពិនិត្យ មិនស្គាល់អត្តសញ្ញាណ ហេតុការណ៍ប្រទះឃើញនេះ កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ត កណ្តាល។

លោក លន ចាន់ថា អធិការរងស្រុកស្អាង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា សពពុំត្រូវបានស្គាល់ឈ្មោះនោះទេ មានភិនភាគសក់ស្លូតត្រឹមស្មា កម្ពស់ប្រហែល ១,៥៥ម៉ែត្រ មានខ្សែចង្កេះ ស្លៀកខោខូយប៊យជើងវែង ពណ៌ផ្កាឈូក ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ ពាក់ក្រវិលបន្តោងមូល និងចិញ្ជៀនលោហៈ  ហើយសពមាន ស្ថានភាពហើមរលាត់ស្បែក។

លោកបានបន្តទៀតថា មុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ប្រទះឃើញសពអណ្តែតនៅក្នុងទឹកទន្លេ ក៏រាយការណ៍មកជូននគរបាល។ ពេលបាន ទទួលដំណឹង លោកក៏បានដឹកនាំកម្លាំងជំនាញស្រុក ចុះទៅដើម្បីស្រង់សពមកពិនិត្យ ធ្វើកោសល្យវិច្ឆ័យ រួចហើយសន្និដ្ឋានថា សាកសពទំនងជាធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន ដោយខ្លួនឯង។

លោកបន្តថា ខណៈដែលលោកចុះទៅស្រង់ពិនិត្យនោះ ក៏មាននគរបាលនៅរាជធានីភ្នំពេញ ទូរស័ព្ទមកសាកសួរភិនភាគ រួចក៏បានអះអាងថា សពនេះបានលោតទឹក តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ មកម្ល៉េះ ហើយពេលនេះនគរបាលរាជធានី កំពុងតែជួយស្រាវជ្រាវរកសាច់ញាតិ។

បច្ចុប្បន្នសពត្រូវបានកប់ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបងប្អូន មករកយកទៅធ្វើបុណ្យ តាមប្រពៃណី៕

www.dap-
news.com

www.dap-
news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]