ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងជាងគេប្រចាំ ផលិតកម្ម រស្មីហង្សមាស រ៉េត ស៊ូហ្សាណា ដែលភាគច្រើនគេដឹងថា នាងនិយមចូលចិត្តច្រៀងចម្រៀងជាភាសាបរទេសនោះ ដោយកាលពីម្សិលមិញនេះ នាងបានលើកយកបទចម្រៀងដែលកំពុងតែល្បីទូទាំងពិភពលោកមួយ ដែលមានចំណងជើងថា «Shape Of You» យកមកបកស្រាយនៅក្នុងឆាកតន្រ្តីផ្សាយផ្ទាល់មួយ នៅឯខេត្តសៀមរាប។

យ៉ាងណាមិញ ក្រោយពីវីដេអូនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមក យើងសង្កេតឃើញថា ការបកស្រាយចម្រៀងមូួយបទនេះរបស់នាង ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ដោយថា នាងច្រៀងដូចជាបន្លំពាក្យ ឬច្រៀងដូចជាអានអក្សរជាដើម៕ 

ដូចនេះ ចង់ដឹងថា រ៉េត ស៊ូហ្សាណា ច្រៀងCover បទ« Shape of You»នេះ ដូចជាពាក្យរិះគន់របស់មហាជនដែរឬយ៉ាងណានោះ? តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយទៀត គឺលោក សុជាតិ បានច្រៀងCover បទ«Shape of You» នេះដែរ។ 

បច្ចុប្បន្នបទចម្រៀងបរទេសចំណងជើងថា «Shape of You» របស់លោក Ed Sheeran កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងស្ទើរទូទាំងពិភពលោក ដោយមានអ្នកចូលទស្សនានៅលើគេហទំព័រយូធូប រហូតទៅដល់ជាង៣០០លានដងឯណោះ ដែលទើបនឹងបង្ហោះត្រឹមតែជាងមួយខែតែប៉ុណ្ណោះ។

លើសពីនេះ បទចម្រៀងក៏ល្បីល្បាញមួយបទនេះ ត្រូវបានអ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស បាននាំគ្នាច្រៀង Cover ក៏ដូចជា រាំ និងRemix ជាចង្វាក់ EDM ជាដើម ដែលធ្វើឲ្យបទចម្រៀងមួយបទនេះរឹតតែល្បីរន្ទឺឡើងថែមទៀត។

ទន្ទឹមនឹងនេះផងដែរ កាលពីមួយរយៈមុននេះ លោក សុជាតិដែលគេស្គាល់ថាជាសមាជិក្រុមចម្រៀង Original Songs ក្មេងខ្មែរ ក៏បានច្រៀងCover បទចម្រៀងមួយនេះផងដែរ ដោយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក មិនទាន់បានប៉ុន្មានម៉ោងផង មានសន្ទុះអ្នកចូលទស្សនាលើសពីរាប់មឺុនដងឯណោះ៕ 

ដូចនេះចង់ដឹងថា ពិរោះនិងឡូយយ៉ាងណា ទស្សនាទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា