ភ្នំពេញ៖ ថ្វីបើ ទំនាក់ទំនងស្នេហារបស់ តារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ មាស សុខសោភា ជាមួយនឹងបុរសមាឌធំម្នាក់ បានស្រលាញ់គ្នាយូរក៏ដោយក្តី ក៏ពួកគេទាំងពីរ នៅតែផ្អែមល្ហែមដាក់គ្នាជានិច្ច។

បើគិតមកទល់ពេលនេះ តារាចម្រៀងស្រី មាស សុខសោភា បានទាក់ទងនឹង គូស្នេហ៍ រយៈពេល១០ឆ្នាំហើយ ដែលភាគច្រើន ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែម ស្និទ្ធស្នាលដាក់គ្នា ទៅវិញទៅមក ដោយគ្មានការលាក់បាំងអ្វីនោះទេ។

ជាពិសេសទៀតនោះ រាល់ពេល តារាស្រីរូបនេះ មានកម្មវិធីតូចធំ ត្រូវចេញតាមបណ្តាខេត្ត ឬបណ្តាប្រទេសនានា គេសង្កេតឃើញ គូស្នេហ៍របស់នាង ទៅតាមជាប់ស្អិតតែម្តង ដែលសញ្ញា ទាំងនេះ អាចបង្ហាញឲ្យដឹងថា រូបលោក ពិតជាស្រលាញ់ និងមិនចង់ឃ្លាតពីនាង សូម្បីតែ១នាទី។

ដោយឃើញភាពផ្អែមល្ហែមបែបនេះ អ្នកគាំទ្រជាច្រើន ក៏បានសម្តែងការពេញចិត្ត និងថែមទាំងជូនពរឲ្យ តារាចម្រៀងស្រី មាស សុខសោភា និងគូស្នេហ៍ ស្រលាញ់គ្នាឲ្យបានយូរផងដែរ ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា មាស សុខសោភា បានចុះទៅឲ្យទឹក ប៉ូលិសចរាចរណ៍ម្នាក់។

វាជារឿងមួយដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យសរសើរណាស់អំពីទឹកចិត្តដ៏ល្អប្រពៃរបស់តារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេង កញ្ញា មាស សុខសោភា ព្រោះតែទង្វើល្អរបស់នាង ចំពោះប៉ូលិសចរាចរណ៍ម្នាក់។

ពេលធ្វើដំណើរនៅតាមដងផ្លូវ តារាចម្រៀងស្រីរូបនេះបានឈប់ឡាន ហើយចុះយកទឹកទៅឱ្យលោកប៉ូលិសម្នាក់ ដែលកំពុងតែឈរធ្វើចរាចរណ៍នៅស្តុបខាងលើ ស្របពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយមក ក៏មានអ្នកគាំទ្ររបស់ កញ្ញា មាស សុខសោភា បានបង្ហោះរូបថតនាង ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយភ្លាមៗនោះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់មហាជន ថាជាតារាដែលមានទឹកចិត្តល្អប្រពៃ ចេះជួយយកអាសារ និងស្រលាញ់ប៉ូលិសចរាចរណ៍ ដែលខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋទូទៅអស់ពីកម្លាំងកាយចិត្ត៕

ចុះប្រិយមិត្តវិញ គាំទ្រអំពើល្អរបស់ កញ្ញា មាស សុខសោភា ឬទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា