ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី 30 មីនា កន្លងទៅថ្មីៗ មានការចុះផ្សាយ ដោយលើកតម្កើង អ្នកនាង ភិន សុដាលីស ថាជាតារាល្បី តែបែរជាទៅចូលរួម ប្រជៀតជាមួយមនុស្ស ទូទៅដើម្បីគាំទ្រ តារាចម្រៀង លោក Rain។ 

ជុំការលើកឡើងបែបនេះ ត្រូវបានសាម៊ីខ្លួនអះអាងថា ខ្លួនគ្មានអីអស្ចារ្យទេ ត្រឹមជាមនុស្សសាមញ្ញ ហើយក៏ចង់ចូលរួមគាំទ្រតារាដែលខ្លួនស្រលាញ់។ តារាចម្រៀង លោក Rain គឺជាតារាចម្រៀងដែល មានឈ្មោះបោះសម្លេង នៅក្នុងប្រទេសកូរ៉េ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ជាយូរណាស់មកហើយ ព្រោះតែរូបរាងដ៏សង្ហា សម្លេងពិរោះ និងជាពិសេសនោះគឺ ក្បាច់រាំដ៏ទាក់ទាញរបស់លោក ធ្វើឲ្យអ្នកគាំទ្រកម្ពុជា បាននាំគ្នាទៅចូលរួមកម្មវិធីរបស់លោក Rain យ៉ាងច្រើនកុះករ។

ហើយក្នុងនោះសូម្បីតែ ភិន សុដាលីស ក៏បង្ហាញវត្តមានទៅគាំទ្រលោកដែរ ។ ទាក់ទងទៅនិង ព័ត៌មានដែលចុះផ្សាយថា ភិន សុដាលីស ជាតារាល្បី ហើយលះបង់ខ្លួន ទៅចូលរួមខនសឺត ត្រូវ បានសាម៊ីខ្លួន ភិន សុដាលីស ចេញមុខបកស្រាយថា "មានអីចំឡែកទៅ អ្នកដែលចូលរួមសុទ្ធតែជា អ្នកដែលចូលចិត្តភាពសប្បាយ រីករាយទាំងអស់គ្នា និងជាមនុស្សដូចគ្នាទេតើសប្បាយជុំគ្នាម្តងទៅ មានទៅអស់អី ថតនិងធ្វើការ ជាប់ៗគ្នា ហត់ពេកហើយ មករំសាយម្តងក៍មិនអីដែរ មែនអត់?"។ 

នាងក៏បានបញ្ជាក់មូលហេតុ ដែលទៅចូលរួមគាំទ្រ កម្មវិធីប្រគំតន្ត្រីថា "ខ្ញុំទៅនេះមិនមែនត្រឹមតែគាំទ្រ Rain ទេចា៎ អ្វីដែលរំភើបជាងគេគឺ តារាចំរៀងOriginal Artist របស់យើងហ៎ ស្រលាញ់គ្រប់ៗគ្នាម៉ង គាំទ្របទចំរៀងដែលជាស្នាដៃកូនខ្មែរ"៕

ប្រភព៖ ដើមអម្ពិល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ខេមរៈ ស្រីពៅ អវត្តមានមិន បង្ហាញមុខមាត់ ក្នុងកាយវិការចម្រៀង

ភ្នំពេញ៖ តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ បានបាត់មុខពីសិល្បៈ គឺក្រោយពីដំណឹងអកុសលថា នាងប្រតិកម្មថ្នាំ កែសម្ផស្សរហូតធ្លាក់ខ្លួន រលះរលួយសាច់ និងលឺដេកនៅនឹងកន្ទេល ។

កាលពីពេលថ្មីៗនេះ កញ្ញា ស្រីពៅ បានបង្ហើរសំនៀង ច្រៀងរួមគ្នាជាមួយ បងប្រុសលោក ខេមរៈ សិរីមន្ត ក្នុងបទ ស្រុកខ្ញុំគេរាំតែអញ្ចឹង ប៉ុន្តែគេមិនបានឃើញ វត្តមាននាងចេញមុខ ថតបទចម្រៀង ខាងលើនេះទេ ។

ការទន្ទឹងរង់ចាំវត្តមាន របស់តារាចម្រៀង ខេមរៈ ស្រីពៅ អាចនឹងត្រូវខកបំណង ព្រោះតែនាងនឹង មិនមានវត្តមាន ក្នុងបទចម្រៀងថ្មី ដែលនាងបាននិពន្ធ និងច្រៀងរួមគ្នា ជាមួយខេមរៈ សិរីមន្តទេ។

ទោះយ៉ាងណាយើងមិនទាន់ទទួលបានការបញ្ជាក់ណាមួយ ពីតារាចម្រៀងខេមរៈ ស្រីពៅ បាននៅឡើយទេ គ្រាដែលបងប្រុសនាងគឺលោក ខេមរៈ សិរីមន្ត ស្នើសុំមិនធ្វើការបញ្ជាក់ជុំវិញបញ្ហាទាំងអស់នេះ។ បើតាមប្រភពចេញ ពីផលិតកម្មសាន់ដេ ដែលស្នើសុំមិន បញ្ចេញឈ្មោះ បានលើកឡើងថា តារាចម្រៀង ខេមរៈ ស្រីពៅ នឹងមិនមានវត្តមាន ក្នុងបទចម្រៀងណាមួយ របស់ផលិតកម្មឡើយ។

ការបាត់មុខព្រោះ តែនាងនិងក្រុមគ្រួសារ នៅមិនចង់ឲ្យនាងវិលរក ការងារសិល្បៈវិញនោះទេ គ្រាដែលសុខភាព របស់នាងនៅមិនទាន់ អាចចិលមក រកស្ថានភាពដូចដើម។ នាងអាចនឹងបន្តពន្យារពេល ចូលប្រឡូកសិល្បៈ រហូតដល់ចុងឆ្នាំ២០១៧នេះ។

ការចេញបទចម្រៀងថ្មី ដែលនាងបាននិពន្ធ ព្រោះតែមិនចង់បង្ហាញថា ស្ថានភាពសុខភាព របស់នាងវិលមករក ភាពល្អប្រសើរខ្លាំង ចង់បង្កើតឲ្យមានការ ចាប់អារម្មណ៍ជាមួយ បទចម្រៀងថ្មី និងមិនចង់ឲ្យស្ងាត់បាត់ មុខពីវិស័យសិល្បៈ ។

សូមរំលឹកថា កាលពីដើមឆ្នាំ២០១៦ ម្ចាស់បទ លើសពី Fan បានអត់ កញ្ញាខេមរៈ ស្រីពៅ បានផ្ទុះចេញជាមួយ នឹងដំណឹងរស៊ើបមួយ គឺការប្រតិកម្មធ្ងន់ ទៅនឹងថ្នាំរក្សាសម្ផស្ស រហូតឈឺដេកដួល ទៅនឹងកន្ទេល និងត្រូវនិមន្តព្រះសង្ឃ ឆ្លងធម៌ផងដែរ ។ ដំណឹងនេះបាន ស្ងប់ស្ងាត់បន្តិច ក្រោយក្រុមគ្រួសារព្យាយាម ចេញមុខបដិសេធច្រានចោល ដំណឹងអកុសល្យខាងលើ ។

ចូលដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ភ្លាមនាងបានបង្ហាញមុខ ដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយ នឹងវីដេអូខ្លី ដែលមានរយៈពេល ត្រឹម៣០វិនាទី ដែលតារាចម្រៀង ខេមរៈ ស្រីពៅ បានបង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់នាងបានធ្វើការជម្រាបសួរ និងផ្ញើក្តីនឹករលឹកដល់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយនាងក៏បាន ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រដែល បានខ្វាយខ្វល់ពីសុខទុក្ខនាង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស