ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់បានត្រូវប៉ូលិស ស្រុកស្អាងចាប់ឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី១ តុលា ២០១២ បន្ទាប់ពីធ្វើសកម្មភាពលបចូលក្នុងផ្ទះ គេហើយលួចបើកមុង បន្លំជាប្តីទៅស្ទាបអង្អែលកេរ្តិ៍ខ្មាសស្ត្រីម្នាក់ ខណៈកំពុងសម្រាន្តលក់កាលពីវេលា ម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលា ២០១២ នៅក្នុងផ្ទះជនរងគ្រោះ ស្រុកស្អាង ខណៈប្តីស្ត្រីរងគ្រោះមិននៅផ្ទះទៅចាំចំការ ។

នៅពេលជនកំហូចនេះធ្វើ សកម្មភាពស្ទាបអង្អែល កេរ្តិ៍ខ្មាសត្រូវបានស្ត្រីរងគ្រោះមានការសង្ស័យថា មិនមែនជាប្តីរបស់ខ្លួន ព្រោះប្រព្រឹត្តខុសធម្មតា ប្លែកពីស្ទីលរបស់ប្តីដែលធ្លាប់ធ្វើនោះក៏ស្រែកឆោឡោឡើង ហើយជនកំហូចនោះបានរត់គេចខ្លួន ដោយបន្សល់ទុកនូវស្បែកជើងមួយគូ ទើបគេស្គាល់អត្តសញ្ញាណជនកំហូចនេះ។

លោកសេង សុជាតិ អធិការប៉ូលិសស្រុកស្អាងឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពីបទប្រទូស្តកេរ្តិ៍ខ្មាសនោះមាន ឈ្មោះញ៉ ឡូញ ភេទប្រុស អាយុ៥៧ឆ្នាំ មានកូន៥នាក់ រស់នៅស្រុកស្អាង ជាកសិករ ។ ចំណែកស្ត្រីរងគ្រោះមានអាយុ៣៣ឆ្នាំ មានកូន៤នាក់ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]