ភ្នំពេញ៖ វត្តមានរបស់លោក Nick នៅព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញនេះ បានបង្កើតនូវអនុស្សាវរីយ៍ មិនតិចទេសម្រាប់អ្នកគាំទ្រ ព្រោះថាលោក Nick បានធ្វើសកម្មភាពសប្បាយៗជាច្រើន ដោយមិនបានប្រកាន់ឬកពារអ្វីឡើយ។ លើសពីនេះ អ្វីដែលលោកបានធ្វើឲ្យអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំងបំផុតនោះគឺ វគ្គដែលមានវត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នេះ តែម្តង។

កម្មវិធីកាលពីម្សិលមិញនេះ មិនថាលោក ព្រាប សុវត្ថិ ឬ លោក Nick ទេ ពួកគាត់សុទ្ធសឹងតែបានបញ្ចេញក្បាច់រាំឡូយៗ ឡើងកក្រើកផ្សារទំនើបអ៊ីអនតែម្តង ជាពិសេសនោះគឺ លោក Nick។ លោក Nick បានបញ្ចេញក្បាច់ Free style បែកស្លុយ គ្រប់បែប គ្រប់យ៉ាង មិនបានលាក់លៀមអ្វីសោះ។ លើសពីនេះ ទាំងក្បាច់រាំរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្បាច់រាំបែកស្លុយរបស់លោក Nick បានធ្វើឲ្យFan ក្មេងៗស្រែកហ៊ោរ ដល់ថ្នាក់ទ្រាំមិនហើបគូទពីកៅអីមិនបានឡើយ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានចូលរួមរាំលេងកម្សាន្តផងដែរ បើទោះបីជា Nick រាំត្រូវខ្លះ ខុសខ្លះក៏ដោយ។

បន្ទាប់ពីការរាំច្រៀងដ៏សប្បាយរីករាយនេះ លោក ព្រាប សុវត្ថិ និងលោក Nick ក៏បានចូលរួមថតរូបជាអនុស្សាវរីយ៍ជាមួយអ្នកតំណាងរបស់ភេសជ្ជៈ if ផងដែរ។

ចង់ដឹងថា លោក ព្រាប សុវត្ថិ និងលោក Nick បញ្ចេញក្បាច់រាំយ៉ាងណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោម ឬចូលទៅកាន់ Page: Khmerload ដើម្បីបានទស្សនាវីដេអូ សកម្មភាពរាំទាំងមូលតែម្តង៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ