រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានវាយទ្រមខ្លួន ខណៈធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋបម្រុងលួច កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២ តុលា ២០១២ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែកសម្តេចឪព្យាបាល ទាំងជើងជាប់ខ្នោះ ។ 
ជនសង្ស័យពុំត្រូវបានគេស្គាល់ឈ្មោះឡើយ ព្រោះសន្លប់មិនទាន់ដឹងខ្លួនមានអាយុប្រមាណ៣០ឆ្នាំ រងរបួសមុតដៃទាំង២ និងទ្រមខ្លួនដោយសារប្រជាពលរដ្ឋ នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើង ។

តាមមន្ត្រីប៉ូលិសឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យមានតែម្នាក់ឯងបាន ធ្វើសកម្មភាពឡើងចូលផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ បម្រុងលួចតែត្រូវប្រជាពលរដ្ឋភ្ញាក់ទាន់ស្រែកចោរៗ ហើយនាំគ្នាដេញចាប់បាន ស្វាគមន៍មួយជើងមួយដៃម្នាក់ទ្រមខ្លួន រួចប្រគល់ទៅឱ្យប៉ូលិសប៉ុស្តិ៍តែម្តង ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]