ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលកំពុងតែប្រឡូកចូលក្នុងវិស័យសិល្បៈសាជាថ្មី បានធ្វើការបង្ហោះវីដេអូចម្រៀង Original song ដែលមានចំនងជើងថា ទូរស័ព្ទប្រាប់ផង

នេះបើតាមការឲ្យដឹងផ្ទាល់ពីលោក សាន ផានិត បានឲ្យដឹងថា បទ ទូរស័ព្ទប្រាប់ផង នេះ ត្រូវបានធ្វើជាលើកទី២ ទាំងភ្លេងនិងច្រៀងថ្មី សំរាប់ឆ្នាំ២០១៧ ក្នុងផលិតកម្មផ្ទាល់ខ្លួនរបស់លោក P- Pro Media។ គួរបញ្ជាក់ដែរថា ស្របនឹងកេរ្តិ៍ឈ្មោះ ហាក់ដូចជាឡើងស្រឺតៗ បានធ្វើឲ្យឱកាសទីផ្សារក្នុងសិល្បៈ របស់លោក សាន ផានិត ក៏អំណោយផលទៅតាមនោះផងដែរ ដែលនាពេលបច្ចុប្បន្ន រូបលោកទទួលបានការងារជាច្រើន ស្ទើរតែរកពេលសម្រាកគ្មាន។

តោះស្តាប់បទនេះទាំងអស់គ្នា និងជួយ Share , Like ដល់លោកផង ដើម្បីលើកទឹកចិត្តដល់ជីវិតសិល្បៈ ដល់លោកបានបន្តទៅមុខទៀត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត