បន្ថែមលើភាពជាអ្នកឧបត្ថម្ភធំសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក និង ចែកចាយផលិតផលសាប៊ូកក់សក់ក្លៀរ (CLEAR) បានបន្តជំរុញលើកទឹកចិត្ត និង គាំទ្រ ដល់កីឡាករបាល់ទាត់កម្ពុជា ក្រោយពេលវិលត្រឡប់ពីការប្រកួតជាមួយនឹងប្រទេសហ្សកដានី ក្នុងកម្មវិធីពានរង្វាន់ជើងឯកអាស៊ី ២០១៩ វគ្គជំរុះជុំចុងក្រោយ ។

ក្នុងនោះសាប៊ូកក់សក់ក្លៀរ និង ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ បានទៅទទួលការវិលត្រឡប់មកវិញរបស់ក្រុម ជម្រើសជាតិបាល់ទាត់កម្ពុជា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៣០ មីនា ២០១៧ ដើម្បីលើកទឹកចិត្ត ក្រុមបាល់ទាត់កម្ពុជា។ 

គួរជម្រាបថា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានជួបប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហ្សកដានី ក្នុងកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ជើងឯកអាស៊ី ឆ្នាំ ២០១៩ ដោយក្នុងនោះលទ្ធផលគឺកម្ពុជា ចាញ់ ហ្សកដានី ៧ ទល់នឹង ០ ។

ក្រុមហ៊ុនយូនីលីវើ និងសាប៊ូកក់សក់ក្លៀរ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងបានប្ដេជ្ញាចិត្តជួយគាំទ្រ និង លើកកម្ពស់វិស័យកីឡាបាល់ទាត់របស់កម្ពុជាឲ្យរីកចម្រើនទៅមុខ តាមរយៈការសហការរៀបចំនូវ ការប្រកួតមិត្តភាពអន្តរជាតិក្លៀរ ក៏ដូចជាយុទ្ធនាការ "យើងគាំទ្រកម្ពុជា” សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាគាំទ្រដល់វិស័យកីឡាបាល់ទាត់របស់ជាតិ ។

អ្នកនាង មិត្ត វុឌ្ឃធារី ប្រធានផ្នែកទីផ្សារផលិតផលថែរក្សាសក់ នៃក្រុមហ៊ុនយូនីលីវើរ កម្ពុជា និងឡាវ បានថ្លែងថា៖ “មិនថាលទ្ធផលនៃការប្រកួតរបស់ក្រុមជម្រើសជាតិយ៉ាងណានោះទេ ក្រុមហ៊ុនយូនីលីវើរ និងសាប៊ូកក់សក់ក្លៀរនៅតែបន្តគាំទ្រដល់ក្រុមជម្រើសជាតិ និងកីឡាបាល់ទាត់កម្ពុជា ព្រោះការប្រកួតធំៗទាំងអស់នេះសុទ្ធសឹងជាបទពិសោធន៍ល្អៗសម្រាប់ក្រុមជម្រើសជាតិកម្ពុជា យកមកធ្វើជាមេរៀន ដើម្បីបានធ្វើជាមូលដ្ឋានក្នុងការ អភិវឌ្ឍវិស័យកីឡារបាល់ទាត់របស់ខ្លួន ។ យើងសង្ឃឹមថា ការរួមចំណែករបស់យើង នឹងជួយជំរុញឲ្យ វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើនខ្លាំងឡើងៗ” ។

គួរបញ្ជាក់ថា ក្លៀរ ជាសាប៊ូកក់សក់លំដាប់អន្តរជាតិ ប្រសិទ្ធភាពខ្ពស់ដើម្បីកម្ចាត់ ការពារការកកើតអង្គែ ជួយស្បែកក្បាលមានសុខភាពល្អ និងផ្ដល់ភាពស្រស់ស្រាយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]