ភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថៃ្ងទី ០២ ខែមេសា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។

ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេ៊រីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការតាំងបង្ហាញរថយន្តនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការទិញរថយន្ត Ford ម៉ូដែលណាមួយ អតិថិជននឹងទទួលបានកាដូភ្លាមៗដោយមិនចាំបាច់ចាប់ឆ្នោត កាដូរួមមានម៉ូតូ Honda Dream 2017 ឬ សាច់ប្រាក់សុទ្ធ 1500 ដុល្លារ

សូមអញ្ជើញមកទស្សនា និងទទួលយកអត្ថប្រយោជន៍ទាំងអស់នេះ នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Lively Plaza ជាន់ផ្ទាល់ដី។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]