ថៃ៖ បើទោះបីជានៅក្នុងប្រទេសថៃ ការរៀបការសម្រាប់មនុស្សស្រលាញ់ភេទដូចគ្នា នៅមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឡើយក្តី ប៉ុន្តែគេសង្កេតឃើញថា អត្រានៃការរៀបការរវាងមនុស្សស្រឡាញ់ភេទនេះ មានការកើនឡើងជាលំដាប់ផងដែរ។

តួយ៉ាងដូចជាគូរស្នេហ៍ស្រីៗមួយគូដែលរស់នៅក្នុងខេត្ត Chumphon នេះអ៊ីចឹង។ ពួកគេបានរៀបការជាមួយគ្នាកាលពីថ្ងៃទី ២៦ មីនាកន្លងទៅនេះ ដែលមាននារីជាកូនកម្លោះ ឈ្មោះ Jiranan “Tik” Piriyatantisupa អាយុ៣០ឆ្នាំ និងអ្នកនាង Saowanee “Jub Jang” Yuanchereon អាយុ២៦ឆ្នាំ ជាកូនក្រមុំ។ ពួកគេបានរៀបការ និងស្លៀកពាក់តាមបែបប្រពៃណីថៃនៅឯសណ្ឋាគារ Loft Mania

យោងទៅតាមសារព័ត៌មាន Work Point បានឲ្យដឹងថា Tik បានដង្ហែក្បួនចូលទៅជួបគ្រួសារកូនស្រីតាមប្រពៃណី អមដោយទឹកប្រាក់ ៤០០ ០០០បាត (ប្រហែល ១១ ៦០០ដុល្លារអាមេរិក)។

គូរបញ្ជាក់ដែរថា អាពាហ៍ពិពាហ៍មួយនេះត្រូវបានទទួលស្គាល់ និងព្រមព្រៀងពីសំណាក់គ្រួសារទាំងសងខាង ហើយវាការបានក្លាយប្រធានបទដ៏ក្តៅគគុកសម្រាប់បណ្តាអ្នកលេងបណ្តាញសង្គមផងដែរ។

សម្រាប់កូនក្រមុំផ្ទាល់ បាននិយាយថា នាងមិនដែលគិតសោះថា អាចរៀបការជាមួយគ្នា ហើយនាងក៏អរគុណដល់ក្រុមគ្រួសាររបស់នាងដែរ ដែលបានយល់ពីអារម្មណ៍របស់ពួកគេ និងអរគុណដល់ Tik ដែលបានមើលថែរក្សាគេកន្លងមក៕

សូមទស្សនាទិដ្ឋភាពនៃការរៀបការរបស់គូរស្នេហ៍មួយគូរនេះដូចតទៅ៖

ប្រភព៖ បាងកកកូកូណាត់

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ស្រៀវណាស់! ចាប់ពស់ថ្លាន់ដ៏ធំមួយក្បាល វះពោះ ស្រាប់តែឃើញបុរសម្នាក់ នៅក្នុងពោះទាំងមូល (មានវីដេអូ)

ឥណ្ឌូណេស៊ី៖ នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេរកឃើញនៅក្នុងពោះថ្លាន់មួយក្បាល ដែលមានប្រវែង ៧ម៉ែត្រ បន្ទាប់ពីវាបានលេបបុរសនោះទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះត្រូវពស់ថ្លាន់លេបមានឈ្មោះ Akbar Salubiro អាយុ ២៥ឆ្នាំ បានបាត់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីចេញទៅប្រមូលផលដូងប្រេង ក្នុងភូមិដាច់ស្រយ៉ាលមួយនៅលើកោះ Sulawesi ភាគខាងលិច ប្រទេសឥណ្ឌូណេស៊ី។

នាល្ងាចថ្ងៃច័ន្ទ ក្រោយពេលចេញទៅហើយមិនឃើញត្រឡប់មកវិញ មិត្តភ័ក្ដិ និងសាច់ញាតិរបស់គាត់បានប្រទះឃើញពស់ថ្លាន់ធំមួយក្បាល កំពុងលូនតិចៗនៅគុម្ពោតព្រៃខាងក្រោយផ្ទះរបស់លោក Akbar ក៏បានគិតដោយភ័យខ្លាចថា លោក Akbar ប្រហែលជាត្រូវពស់មួយនេះរឹត និងលេបចូលទៅក្នុងពោះហើយមើលទៅ។

ដោយមានការសង្ស័យបែបនេះ ពួកគេក៏បាននាំគ្នាចាប់ពស់ថ្លាន់មួយក្បាលនោះ យកមកវះពោះតែម្ដង ដោយប្រើកាំបិតប្រវែងជិតកន្លះម៉ែត្រ ហើយទីបំផុតពួកគេក៏បានឃើញសាកសព លោក Akbar នៅខាងក្នុងសត្វពស់នោះមែន។

យោងតាមសម្តីអ្នកភូមិម្នាក់ បាននិយាយថា “ដំបូងឡើយ លោក Akbar បានចេញពីផ្ទះទៅប្រមូលផលដូងប្រេង ហើយបន្ទាប់ពីមិនឃើញត្រឡប់មកផ្ទះវិញ អ្នកភូមិក៏នាំគ្នាតាមស្វែងរកគាត់តែម្តង។ ទីបំផុតពួកយើងក៏បានរកឃើញគាត់នៅគុម្ពោធព្រៃក្រោយផ្ទះរបស់គាត់ គឺនៅក្នុងពោះ របស់ពស់ថ្លាន់”។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រពន្ធជនរងគ្រោះនាង Munu មិនបានស្ថិតនៅជិតទីតាំងកើតហេតុទេ ហើយនាងបានដឹងដំណឹងអកុសលនេះ នៅពេលដែលនាងបានឃើញរូបភាព និងវីដេអូផ្សព្វផ្សាយតាមសារព័ត៌មានទៅហើយ។

បើយោងតាមលេខាធិការភូមិ លោក Salubiro Junaidi បានឲ្យដឹងថា “មានអ្នកភូមិបានឮសម្លេងមនុស្សយំចេញពីចម្ការដូងប្រេង នៅយប់ថ្ងៃកើតហេតុ តែមិនចាប់អារម្មណ៍។ ហើយក្រោយពេលសត្វពស់ដ៏ធំនេះ ត្រូវចាប់បាន គេមើលឃើញស្បែកជើងដែលជនរងគ្រោះពាក់ យ៉ាងច្បាស់នៅក្នុងពោះរបស់វា"។ ពួកគេបន្តថា ពស់ដ៏សាហាវនេះបានរឹតជនរងគ្រោះរហូតដល់ថប់ដង្ហើមសិន ទើបលេបទាំងមូលតាមក្រោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]